កម្ពុជា ចាប់ផ្តើមលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង ដែលចាប់ផ្តើមពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ចាប់ផ្តើមលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង ដែលចាប់ផ្តើមពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦។

ទិដ្ឋភាពនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ ខណៈដែលកម្ពុជាចាប់ផ្តើមលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង ដែលចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦។
ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC អាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ និងអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ ព្រមទាំងអាចចូលចេញបានច្រើនដង៕





ប្រភព៖ ក្រសួងព័ត៌មាន