ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ត្រៀមជួយឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីឱ្យធនធានមនុស្សរបស់កម្ពុជា ក្លាយជាធនធានពិតប្រាកដ

    BY SOMATEY June 15, 2026
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ត្រៀមជួយឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីឱ្យធនធានមនុស្សរបស់កម្ពុជា ក្លាយជាធនធានពិតប្រាកដ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ត្រៀមជួយឱ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យធនធានមនុស្សរបស់កម្ពុជា ក្លាយជាធនធានពិតប្រាកដ សម្រាប់ជួយជំរុញប្រទេសជាតិ។

    ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

    ក្នុងឱកាសនោះ សម្តេចធិបតី បានអំពាវនាវ ឱ្យបងប្អូនក្មួយៗដែលចូលរៀន TVET យកចិត្តទុកដាក់ ដោយជំរុញខ្លួន និងគ្រួសារ ហើយកុំគិតថារៀន TVET ជាថ្នាក់ជំនាញ មិនសូវមានតម្លៃ ដូចរៀនបាក់ឌុប ឬរៀនបរិញ្ញាបត្រ។

    សម្តេចធិបតី សង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រទេស មិនអាចរីកចម្រើនបាន ដោយសារតែមានតែអ្នកគ្រប់គ្រងទេ គ្រប់គ្រងបែបណាបើគ្មានអ្នកជំនាញ ។

    ជាមួយគ្នានេះ សម្តេចធិបតី បានផ្តាំឱ្យឱ្យអ្នកចូលរៀន សូមយកចិត្តទុកដាក់ ដើម្បីចាប់យកចំណេះដឹងពី TVET ដើម្បីបម្រើទៅដល់តម្រូវការរបស់ខ្លួន គ្រួសារ និងសង្គមជាតិ ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រាជរដ្ឋាភិបាល ត្រៀមជួយឱ្យអស់លទ្ធភាពដែលយើងអាចធ្វើទៅបាន ត្រៀមជួយដើម្បីឱ្យធនធានមនុស្សរបស់កម្ពុជា ក្លាយជាធនធានពិតប្រាកដ សម្រាប់ជួយជំរុញប្រទេសជាតិរបស់យើង»។

    បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា គ្រប់វិស័យទាំងអស់ ត្រូវការការរីកចម្រើន ដើម្បីទាក់ទាញនិងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ ត្រូវតែមានប្រកួតប្រជែង ហើយការបណ្តុះបណ្តាអប់រំ សុខភាពនេះ​នៅតែជាអាទិភាពសំខាន់របស់កម្ពុជា៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay