ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ៖ អ្នករៀនជំនាញតាម “TVET” មានតម្លៃដូចរៀនបាក់ឌុប ឬបរិញ្ញាបត្រ

    BY soknita June 15, 2026
    សម្តេចមហាបវរធិបតី ៖ អ្នករៀនជំនាញតាម “TVET” មានតម្លៃដូចរៀនបាក់ឌុប ឬបរិញ្ញាបត្រ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ផ្តាំផ្ញើទៅអ្នកចូលរៀនជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) កុំគិតថា មិនសូវមានតម្លៃដូចសញ្ញាបត្របាក់ឌុប ឬសញ្ញាបត្របរិញ្ញាបត្រ គឺមានតម្លៃដូចគ្នា។

    ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅយកតួលេខនៃបរិមាណ កម្មវិធីTVETចំនួន ១,៥លាននាក់ ប៉ុន្តែទោះបានឬ មិនបាន តាមការចង់បានក៏ដោយ ក៏ពុំមានបញ្ហាអ្វីនោះទេ សំខាន់ត្រូវធានាគុណភាពសម្រាប់អ្នករៀនគ្រប់ៗគ្នានៅពេលបញ្ចប់វគ្គ ។

    “ខ្ញុំសូមអំពាវនាវឱ្យបងប្អូន ក្មួយៗដែលចូលរៀន កម្មវិធីធីវេតនេះ យកចិត្តទុកដាក់ ជំរុញខ្លួន ហើយគ្រួសារសូមកុំឱ្យមានគំនិតថា រៀនធីវេត នេះគឺជារៀនថ្នាក់ជំនាញអីអត់សូវមានតម្លៃដូចគេរៀនបាក់ឌុប រៀនបរិញ្ញា អត់ទេ… មានតម្លៃដូចគ្នា ជំនាញខុសគ្នា”។

    សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា សង្គមមនុស្ស និងការអភិវឌ្ឍប្រទេសត្រូវតែមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់។សម្តេចធិបតីបានស្នើឱ្យយុវជនដែលចូលរួមរៀនក្នុងកម្មវិធីធីវេតនេះ ត្រូវរៀនដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីចាប់យកជំនាញ និងចំណេះដឹងពីកម្មវិធីនេះឱ្យបានផុសផុល ដើម្បីបម្រើតម្រូវការរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។

    ក្នុងនាមជាអ្នកដឹកនាំរាជរដ្ឋាភិបាល សម្តេចធិបតីមានប្រសាសន៍អះអាងថា សម្តេចនឹងត្រៀមលក្ខណៈជួយគ្រប់ពេលវេលា ដើម្បីឱ្យធនធានមនុស្សរបស់កម្ពុជា ទៅជាធនធានមួយដ៏ពិតប្រាកដសម្រាប់ជួយជំរុញប្រទេសជាតិ ។

    សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាល ដើម្បីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងប្រជាពលរដ្ឋទូទៅសរុបប្រមាណ ១,៥លាននាក់ ដោយរៀន មិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ យុវជន និងពលរដ្ឋជាង ២៧ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលពីកម្មវិធីនេះរួចហើយ៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay