ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា អំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបាន​ពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុ-ធ

    BY soknita June 26, 2026
    កម្ពុជា អំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបាន​ពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុ-ធ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបញ្ជាក់ពី​ការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះការកើនឡើងគួរឱ្យតក់ស្លុត​នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ​កុមារក្នុងជម្លោះប្រដាប់អាវុធ ហើយបានអំពាវនាវឱ្យមានការអនុវត្តឱ្យបាន​ពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារ។

    ថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ​ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ ឯកឧត្តមបានមានប្រសាសន៍ថា កុមារជាង៦៤០០នាក់នៅកម្ពុជានៅតែបន្តភៀសសឹក ហើយកម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារការអប់រំ រួមទាំងតាមរយៈគំនិតផ្តួចផ្តើមដូចជា “សាលារៀនបណ្ដោះអាសន្ននៅជំរំ” របស់កម្ពុជា ដែលរៀបចំសម្រាប់កុមារភៀសសឹក​ និងសារៈសំខាន់នៃការធានាឱ្យបាននូវជំនួយមនុស្សធម៌ដែលយកចិត្តទុកដាក់ចំពោះកុមារ ដែលផ្តល់ជូនកុមារ​រងផលប៉ះពាល់។

    ឯកឧត្តម​ក៏បានបញ្ជាក់ផងដែរថា កម្ពុជានៅតែប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីធានាថាកុមារគ្រប់រូបអាចរស់នៅ សិក្សា និងរីកចម្រើន ដោយគ្មានអំពើហិង្សា និងការភ័យខ្លាច៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay