ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទូកទេសចរណ៍បុកគ្នាជាមួយនាវាកម្សាន្តនៅប្រទេសហុងគ្រី ស្លាប់ជនជាតិកូរ៉េខាងត្បូង ៧នាក់ និងបាត់ខ្លួន ២១នាក់

    BY autoadmin May 31, 2019
    ទូកទេសចរណ៍បុកគ្នាជាមួយនាវាកម្សាន្តនៅប្រទេសហុងគ្រី ស្លាប់ជនជាតិកូរ៉េខាងត្បូង ៧នាក់ និងបាត់ខ្លួន ២១នាក់

    យ៉ាងហើចណាស់មានអ្នកទេសចរកូរ៉េខាងត្បូងចំនួន ៧នាក់ បានស្លាប់និង ២១នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកទេសចរណ៍មួយបានលិចនៅទន្លេ Danube ក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រី។ មុនពេលកើតហេតុអ្នកទេសចរកូរ៉េខាងត្បូងចំនួន ៣០នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ ៣នាក់ ក៏ដូចជានាវិកជនជាតិហុងគ្រី ២នាក់ បានកំពុងជិះទូកទេសចរណ៍មួយ ប៉ុន្តែជាអកុសលទូកនេះក៏បានទៅបុកជាមួយនាវាមួយទៀត។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅវេលាម៉ោង ២១ និង ០០ នាទី (ម៉ោងក្នុងប្រទេស) នៅថ្ងៃពុធ។

    មនុស្ស ៧នាក់ ត្រូវបានគេជួយសង្គ្រោះ ហើយប្រតិបត្តិការរុករកដ៏ធំមួយក៏កំពុងបន្តនៅក្នុងទន្លេដ៏ធំមួយនេះ។ ភ្លៀងបាននាំឱ្យមានចរន្តទឹកខ្លាំងនៅទន្លេ Danube ហើយក្រុមជួយសង្គ្រោះនិយាយថា មានក្តីសង្ឃឹមតិចតួចក្នុងការស្វែងរកអ្នករស់រានមានជីវិត អាចនិយាយបានថា ពួកគេគ្មានឱកាសនៅរស់នោះទេក្នុងស្ថានភាពបែបនេះ។ យ៉ាងណាមិញវាមិនទាន់ច្បាស់ថា នាវាណាដែលទទួលខុសត្រូវចំពោះការបុកគ្នានេះទេ! វាជាឧប្បត្តិហេតុដ៏កម្របំផុតនៅលើទន្លេ Danube ដែលការរុករកនៅតែបន្តមានប៉ុន្តែមានហានិភ័យខ្ពស់ ហើយការស៊ើបអង្កេតព្រហ្មទណ្ឌមួយក៏ត្រូវបានចាប់ផ្តើមផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ theguardian

    Share This Post: