មើលរូបភាពទាំងអស់នេះហើយ គិតយ៉ាងណាដែរជាមួយនឹង iPhone X 2?
- March 19, 2018
iPhone X ត្រូវបានគេស្គាល់ថាជាស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Apple ដែលមានសមត្ថភាពខ្ពស់ និងតម្លៃថ្លៃផងដែរ។ ដោយឡែក អតិថិជនជាច្រើនយល់ឃើញថាម៉ូដែលកំពូលនេះនឹងត្រូវបានអភិវឌ្ឍន៍ ហើយជំនាន់ថ្មីនៃ iPhone X (iPhone X 2) ក៏ទទួលបានការបែកធ្លាយជាច្រើនមកហើយដែរ។

ខាងក្រោមនេះ គឺជារូបភាពគម្រូជាច្រើនដែលត្រូវបានបែកធ្លាយពីគេហទំព័រ idropnews ហើយមានភ្ជាប់មកជាមួយនឹងការផ្លាស់ប្ដូរមួយចំនួនធំផងដែររបស់ iPhone X៖
1/ មានគែមស្ដើង និងក្បាលឆកតូចជាងមុន
2/ មាន sensor 3D នៅពីមុខ និង AND នៅខាងក្រោយ ជាមួយនឹងកាមេរ៉ាភ្លោះត្រូវបានដាក់បញ្ឈរដដែល
3/ កាមេរ៉ាមុខ និងក្រោយអាចចាប់យករូបភាពបានដំណាលគ្នា ពោលគឺថតមួយប៉ុស្ដ៍បានទាំងមុខ ទាំងក្រោយ
4/ អាចដាក់ស៊ីមបាន 2
កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោម។ ប៉ុន្ដែ យើងសូមបញ្ជាក់ម្ដងទៀតថា ទាំងនេះគឺជារូបភាពបែកធ្លាយ រឺរចនាឡើងដោយអតិថិជនប៉ុណ្ណោះ ពោលគឺមិនមែនជារូបភាពផ្លូវការឡើយ។
ប្រភព៖ martinhajek
- Share This Post:
























