ត្រឹម iPhone 7 ឡើងលើមិនអីទេ តែបើម៉ូដែលក្រោមនេះ ពេលចូលទឹកពិបាកបន្ដិចហើយ! កុំទាន់ភ័យ នេះគឺជាវិធីដោះស្រាយ…
- March 19, 2018
ប្រសិនបើអ្នកមិនខ្លាចចូលទឹក លុះត្រាតែអ្នកប្រើស្មាតហ្វូនដែលមានបច្ចេកវិទ្យាមិនចូលទឹក រឺធូលី។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រើ iPhone ស៊េរីទាប ពោលគឺក្រោមម៉ូដែល iPhone 7 នោះអ្នកមិនអាចមុជទឹកឲ្យវាបានទេ។ ដោយឡែក ក្រៅពី iPhone យើងក៏សង្កេតឃើញមានឧបករណ៍ជាច្រើនផ្សេងទៀតដែលអាចនឹងមានបញ្ហាប្រសិនបើចូលទឹកដូចជា៖ iPod, iPad រឺ MP3 player ជាដើម ហើយប្រសិនបើអ្នកជួបនឹងឧប្បត្តិហេតុផ្សេងៗដែលធ្វើឲ្យឧបករណ៍ទាំងនេះចូលទឹក សូមកុំអាលភ័យ សាកធ្វើតាមវិធីសាស្ត្រទាំងនេះសិន។

1/ កុំព្យាយាមបើកវា៖ មិនថាកាលៈទេសៈណាទេ អ្នកមិនត្រូវព្យាយាមបើកឧបករណ៍ទាំងឡាយណាដែលចូលទឹកឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកខំបើកវាពេលកំពុងសើម នោះរាល់សារធាតុផ្សេងៗក្នុងម៉ាស៊ីននឹងត្រូវឆ្លងគ្នា រឺអាចនិយាយបានថាឆ្លងភ្លើង ហើយចុងក្រោយគឺខូចតែម្ដង។ ជាក់ស្ដែង ប្រសិនបើឧបករណ៍ចូលទឹកនោះរលត់ដោយខ្លួនឯង នោះអ្នកអាចនឹងមានឱកាសក្នុងការជួយសង្គ្រោះវាមកវិញ។
2/ ដកថ្មចេញ៖ ប្រសិនបើឧបករណ៍របស់អ្នក មានសន្ទះក្រោយដែលអាចដកថ្មបាន នោះអ្នកត្រូវដកថ្មចេញភ្លាម។ ប៉ុន្ដែ ប្រសិនបើឧបករណ៍នោះ មានថ្មភ្ជាប់មកក្នុងម៉ាស៊ីនតែម្ដងដូចជា MP3 player ជាដើម នោះអ្នកត្រូវឆែកមើល YouTube ដើម្បីស្វែងយល់ពីវិធីសាស្ត្រក្នុងការដោះថ្មចេញ។
3/ លាងសម្អាតជាមួយនឹងទឹកស្អាត៖ វាអាចជារឿងចម្លែក ដែលអ្នកត្រូវបន្ថែមទឹកទៅលើឧបករណ៍ដែលសើមស្រាប់ ប៉ុន្ដែប្រសិនបើអ្នកឧបករណ៍អ្នកត្រូវបានធ្លាក់ទៅក្នុងទឹកមិនស្អាត រឺមានជាតិប្រៃ ដូចជាក្នុងសមុទ្រជាដើម នោះវាជាបញ្ហាធំមួយ។ អ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ គឺលាងសម្អាតវាសិន ពោលគឺបើសើម សុខចិត្តឲ្យវាសើមជាមួយនឹងទឹកធម្មតាជាជាងទឹកប្រៃ។
4/ លាងសម្អាតបន្ថែមទៀតជាមួយនឹងអាកុល Isopropyl៖ ដើម្បីជួយដល់ការសម្អាតទឹក និងសម្ងួតឧបករណ៍អ្នក នោះអាកុល Isopropyl អាចជួយបាន។ ប៉ុន្ដែអ្នកត្រូវប្រាកដថា ជាតិអាកុលនោះមិនប៉ះអេក្រង់ឡើយ។
5/ ព្យាយាមសម្ងួតសារធាតុទាំងឡាយ៖ យកកន្លែង រឺអ្វីៗផ្សេងទៀតមកប្រើដើម្បីជូតសម្ងួតសារធាតុទាំងឡាយដែលដោះចេញមកក្រៅ។ អ្នកក៏អាចប្រើប្រាស់កង្ហារ រឺរក្សាទុកនៅកន្លែងក្ដៅល្មមក៏បានដែរ។ ត្រូវចាំថាដើម្បីជួយសង្គ្រោះឧបករណ៍ចូលទឹកទាំងនេះ អ្នកត្រូវការពេលពី 2 ទៅ 7ថ្ងៃ។
6/ ផ្គុំរាល់សារធាតុឡើងវិញ រួចសាកបើក៖ នៅពេលដែលរាល់សារធាតុទាំងឡាយត្រូវបានស្ងួតមួយរយភាគរយហើយ នោះអ្នកអាចសាកល្បងបើកដំណើរការវាឡើងវិញបាន។ ទោះជាយ៉ាងណា កុំសប្បាយចិត្តពេកអី ព្រោះឧបករណ៍នោះអាចនឹងបើកចេញឡើងវិញ ហើយក៏អាចមិនចេញដែរ។ ដូចនេះអ្នកត្រូវត្រៀមចិត្តជាមុនសិន។
ប្រភព៖ lifewire
- Share This Post:








