បច្ចេកវិទ្យា

តើ Apple នឹងអាចជាប់ក្នុងបញ្ជីខ្មៅរបស់ចិនវិញទេនៅថ្ងៃមុខ?

BY
Khmernote Media
June 3, 2019

ទោះបីជាអាមេរិក ទុកពេលអោយ Huawei បន្តការរកស៊ីជាមួយក្រុមហ៊ុនអាមេរិក រយះពេល៩០ថ្ងៃក៏ដោយ ក៏រដ្ឋាភិបាលរប​ស់លោក Trump នៅតែមិនទុកចិត្តនៅក្រុមហ៊ុនយក្សរបស់ចិនមួយនេះ ក៏ដោយសារតែអាមេរិកចោទថាក្រុមហ៊ុននេះមានទំនាក់ទំនងយ៉ាងជិតស្និតបំផុតជាមួយនឹងរដ្ឋាភិបាលកុម្មុយនីសចិន។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Shanahan បានមានប្រសាសន៍ថា​ លោកមិនអាចទុកចិត្តបានទេថាប្រព័ន្ធ 5G របស់ Huawei មានសុវត្ថិភាពនោះទេ ទើបជាហេតុធ្វើអោយពួកយើងការកំហិតក្នុងការនាំចូលបច្ចេកវិទ្យាមួយនេះចូលប្រទេសអាមេរិក។

ហើយថ្មីនេះផងដែរ ចិនក៏បានប្រកាសទៅវិញថា ចិន នឹងបង្កើតបញ្ជីខ្មៅទូកសម្រាប់ដាក់កំហិតទៅលើក្រុមហ៊ុនបរទេសណា ដែលមិនសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ខ្លួនជាពិសេសក្រុមហ៊ុន Huawei ជាហេតុធ្វើអោយមានចម្ងល់កើតឡើងថាតែ Apple នឹងជាប់នៅក្នុងបញ្ជីខ្មៅរបស់ចិនដែរឬទេ?

កុំរំពឹងទុកថា Apple នឹងជាប់ក្នុងបញ្ជីខ្មៅរបស់ចិន នោះព្រោះថាបើធ្វើបែបនេះគឺវាបញ្ជាក់យ៉ាងច្បាស់ថា ចិនកំពុងព្យាយាមសងសឹកនឹងអាមេរិក ច្បាស់ក្រឡែតតែម្តង មួយវិញទៀត ដែលអាចអោយយើងដឹងនោះគឺថា Apple មិនដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិននោះទេ កាលដែលសំខាន់នោះគឺ Apple មានរោងចក្រដំឡើងស្មាតហ្វូនដ៏ធំនៅប្រទេសចិន បើសិនជាចិន ដាក់ Apple ចូលបញ្ជីខ្មៅរបស់ខ្លួនពិតមែនអ្នកដែលខាតបង់ធំបំផុតមិនមែនអាមេរិកនោះទេ គឺចិនខ្លួនឯងដោយសារតែប្រជាជនចិនជាច្រើននឹងបាត់បង់ការងារដោយសារតែការដាក់ Apple ចូលក្នុងបញ្ជីខ្មៅ៕

ប្រភព៖ www.phonearena.com

អត្ថបទ៖ សំរិទ្ធ

Share This Post: