បច្ចេកវិទ្យា

ស្មាតហ្វូន Mid Range របស់ Samsung កំពុងត្រៀមក្នុងការបង្ហាញខ្លួនលើទឹកដីអាមេរិក

BY
Khmernote Media
June 3, 2019

កាលពីពេលថ្មីនេះ Samsung ត្រកូល A បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ដោយសារតែបច្ចេកវិទ្យារបស់វាក៏ដូចជាតម្លៃទើបធ្វើអោយស្មាតហ្វូនមួយនេះលក់បានរហូតដល់ទៅ ៥លានគ្រឿងក្នុងរយះពេលត្រឹមតែ ៣០ថ្ងៃតែប៉ុណ្ណោះ។ ទាំងអស់នេះហើយទើបធ្វើអោយ Samsung ទទួលបានចំនូលរហូតដល់ទៅ ១ពាន់លានដុល្លារសម្រាប់ការលក់ស្មាតហ្វូនធន់កណ្តាលរបស់ខ្លួន។ កាលពីខែមេសាកន្លងទៅនេះយើងក៏បានដឹងដំណឹងថាស្មាតហ្វូនធន់កណ្តាលរបស់ Samsung នឹងមានវត្តមានលើទឹកដីសហរដ្ឋអាមេរិក ដោយក្នុងនោះមានដូចជា Galaxy A20 Galaxy A50 និង Galaxy A70។

ស្មាតហ្វូនទាំងបីម៉ូឌែលនេះនឹងមានវត្តមានលើកដំបូងលើទឹកដីអាមេរិកក្នុងថ្ងៃទី ២១ ខែមិថុនា ខាងមុខនេះដោយនឹងមានដាក់លក់នៅលើ Verizon និង Sprint។ ដោយការ Update នៅលើ Samsung Pay បានបញ្ជាក់អោយឃើញថា Galaxy A50 នឹងឈានជើងចូលមកទឹកដីប្រទេសអាមេរិកឆាប់ៗនេះ ដោយមានការសសេរនៅលើព៌តមានរបស់ខ្លួនថា”A50 US” ដែលបញ្ជាក់អោយឃើញថា Samsung A50 ម៉ូឌែលអាមេរិក នឹងមានក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ www.phonearena.com

អត្ថបទ៖ សំរិទ្ធ

Share This Post: