បច្ចេកវិទ្យា

Samsung S10 5G ជាប់ជាស្មាតហ្វូនដែលនៅសល់គែមតិចបំផុត ដោយមានផ្ទៃអេក្រង់ដល់ទៅ 89.37% នៃផ្ទៃខាងមុខទាំងមូល

BY
Khmernote Media
June 3, 2019

ពីមួយឆ្នាំទៅមួយឆ្នាំ ការវិវត្តន៍នៃអេក្រង់ទូរស័ព្ទកាន់តែឈានទៅមុខជាលំដាប់ ទាំងកម្រិតនៃភាពច្បាស់ ក៏ដូចជាទំហំជាដើម។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនខិតខំគ្រប់វិធីសាស្រ្តទាំងអស់ធ្វើយ៉ាងណាអោយអេក្រង់នៅស្មាតហ្វូនរបស់ខ្លួនមានទំហំធំ នឹងសល់គែមតិចបំផុតតាមតែអាចធ្វើទៅបាន ដោយមានទាំង Design បែបក្បាលឆក បែបតំណក់ទឹក និង Len Camera ទំលុះអេក្រង់។ សម្រាប់ក្នុងឆ្នាំ​ ២០១៩ នេះផងដែរ ស្មាតហ្វូនដែលមានទំហំ screen to body ratio ដែលធំជាងគេបានធ្លាក់ទៅលើស្មាតហ្វូន Samsung Galaxy S10 5G។ ហើយខាងក្រោមនេះជាតារាងអ្នកដែលគ្រងតំណែង screen to body ratio ធំបំផុតពីមួយឆ្នាំទៅមួយឆ្នាំ៖

Year Average Best Best phone
2007 27.70% 52.00% Apple iPhone
2008 30.18% 57.39% HTC Touch HD
2009 36.90% 65.19% HTC HD2
2010 41.48% 65.46% HTC Evo 4G
2011 46.91% 67.63% HTC Titan
2012 54.80% 72.39% Panasonic Eluga Power
2013 60.18% 78.45% Alcatel Hero
2014 64.94% 78.52% Sharp Aquos Crystal
2015 66.56% 78.38% Huawei Mate 8
2016 69.57% 84.02% Xiaomi Mi Mix
2017 70.95% 84.86% Essential PH-1
2018 78.72% 88.53% Lenovo Z5 Pro
2019 83.06% 89.37% Samsung Galaxy S10 5G

ប្រភព៖ GSM

អត្ថបទ៖ សំរិទ្ធ

Share This Post: