ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល ៨ខែ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

    BY soknita September 2, 2025
    រយៈពេល ៨ខែ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

    តាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០២៥ នេះ កម្ពុជារកចំណូលបានជាង ៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

    ប្រភពដដែល បានបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ទទួលបានចំណូលសរុប ៣១ ០៦៨ ៧៤៣ដុល្លារ ពីមានភ្ញៀវទេសចរបរទេស ចំនួន ៦៦៩ ៦១៩នាក់ កើនឡើង២.៧២%។

    តាមគ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរបរទេស ១៣ ៧៧៩នាក់ បានចូលទស្សនា នៅប្រាសាទកោះកែ ដោយទទួលបានចំណូល ២០៦ ៦៨៥ ដុល្លារ ។

    បន្ថែមពីនេះ ក្នុងរយៈពេល៨ខែនេះ ការលក់សំបុត្រ នៅប្រាសាទបេងមាលា ទទួលបានចំណូល ១០១ ៨៥០ដុល្លារ ពីភ្ញៀវចំនួន ១០ ០៨០នាក់ ការលក់សំបុត្រ នៅភ្នំក្បាលស្ពាន ទទួលបានចំណូល ៤ ០៥០ដុល្លារ ពីភ្ញៀវចំនួន ៨១០នាក់ និងចំណូលពីការលក់សំបុត្រទូក មានចំនួន ៤២៣ ៩២៦ដុល្លារ។

    សូមជម្រាបថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរ ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ១ ៣៣៩ ២៣៨ដុល្លារ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: