ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់៖ ច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ ត្រូវផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងអស់

    BY soknita September 3, 2025
    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់៖ ច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ ត្រូវផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងអស់

    (បាវិត)៖ នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ បាឱ្យដឹងថា ត្រូវផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងអស់ និងទាំងជួយឆ្លើយតបរាល់បញ្ហាដែលភ្ញៀវទេសចរ និងអ្នកធ្វើដំណើរស្នើសុំជួយសម្របសម្រួល ឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ខ្ពស់។

    ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនទេសចរណ៍កម្ពុជាចូលរួមក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ (ITE-HCMC) ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងហូជីមិញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស «គ.អ.ច.ទ» បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្តល់នូវអនុសាសន៍ដល់មន្រ្តីនានាដែលកំពុងបំពេញភារកិច្ចនៅច្រកទា្វរអន្តរជាតិបាវិត-ម៉ុកបៃ ក្នុងដំណើរតាមរថយន្តឆ្ពោះទៅទីក្រុងហូជីមិញ។

    ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្តីប្រចាំនៅច្រកទ្វារអន្តរជាតិដែលបានបំពេញភារកិច្ចបានល្អ និងប្រកបដោយទំនួលខុសត្រូវ ដោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ដល់មន្រ្តីបន្តបំពេញភារកិច្ចឱ្យបានល្អ ជាពិសេសគឺផ្តល់នូវបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងជាតិ និងអន្តរជាតិឱ្យកាន់តែរាក់ទាក់ កក់ក្តៅ និងជួយធានានូវសុខសុវត្ថិភាព ព្រមទាំងជួយឆ្លើយតបរាល់បញ្ហាដែលភ្ញៀវទេសចរ និងអ្នកធ្វើដំណើរស្នើសុំជួយសម្របសម្រួល ឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ខ្ពស់៕

    ប្រភព៖ ក្រសួទេសចរណ៏

    Share This Post: