ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិព្រះវិហារទទួលកុលាលភាជន៍ចំនួន១ ពីប្រជាជនរស់ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

    BY soknita September 3, 2025
    អាជ្ញាធរជាតិព្រះវិហារទទួលកុលាលភាជន៍ចំនួន១ ពីប្រជាជនរស់ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ តាមរយៈការចុះផ្សាយរបស់ អាជ្ញាធរជាតិព្រះវិហារ នៅរសៀលថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារទទួលកុលាលភាជន៍ចំនួន១ ពីប្រជាជនរស់ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានទៅទទួលកុលាលភាជន៍ប្រភេទថូ ចំនួន១ ពីលោកម៉ុក រ៉ាមី និងលោក វុធ វ៉ា ដែលរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានប្រទេះឃើញពេលជីកដីក្នុងបរិវេណលំនៅដ្ឋានរបស់ពួកគាត់ ដើម្បីយកមករក្សាទុក និងសិក្សាស្រាវជ្រាវបន្ត ក៏ដូចជាដាក់តាំងនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

    ចំពោះថូមួយនេះដែរ មានកម្ពស់ ៣១ សង់ទីម៉ែត្រ ទទឹង ១៩ សង់ទីម៉ែត្រ មានស្រទាប់រលោងពណ៌ត្នោត ផលិតនៅសម័យអង្គរ។ អាជ្ញារធរជាតិព្រះវិហារកន្លងមកតែងតែ បានទទួលវត្ថុបុរាណពីបណ្តាអង្គភាពនានា និងបងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ ហើយស្ម័គ្រចិត្តប្រគល់ជូនមកសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីថែរក្សា ជាបេតិកភណ្ឌរបស់ជាតិ។
    អាជ្ញាធរជាតិព្រះវិហារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកម៉ុក រ៉ាមី និងលោក វុធ វ៉ា ដែលស្ម័គ្រចិត្តប្រគល់កុលាលភាជន៍នេះសម្រាប់ថែរក្សាទុកនៅក្នុងសារមន្ទី ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ៕

    ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ

    Share This Post: