ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងអប់រំចិនកំពុងចេញការព្រមានដល់និស្សិតរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងអាមេរិក

    BY autoadmin June 4, 2019
    ក្រសួងអប់រំចិនកំពុងចេញការព្រមានដល់និស្សិតរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងអាមេរិក

    ក្រសួងអប់រំចិនបានព្រមានសិស្សគ្រប់គ្នាឱ្យប្រុងប្រយ័ត្នប្រសិនបើពួកគេកំពុងសិក្សានៅសហរដ្ឋអាមេរិក ដែលនេះជាសញ្ញាថ្មីបំផុតបង្ហាញអំពីទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងប្រទេសទាំងពីរ។ នៅក្នុងការព្រមានអំពី «ការសិក្សានៅបរទេស» ប្រចាំឆ្នាំ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រសួងបានឱ្យដឹងថា និស្សិត និងអ្នកសិក្សាត្រូវតែ «រៀបចំឱ្យបានសមស្រប» ប្រសិនបើពួកគេចង់ទៅសិក្សានៅសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា វាជារឿងមួយរយៈមកហើយដែលថា និស្សិតចិនមួយចំនួនដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិកត្រូវប្រឈមនឹងការដាក់កំហិតទិដ្ឋាការ ការពន្យាពេលលើការពិនិត្យមើលឯកសារឡើងវិញ បន្ថយសុពលភាព និងកើនឡើងនៃការបដិសេធទិដ្ឋាការ។ ដែលទាំងនេះវាធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់និស្សិតចិននៅក្នុងសហរដ្ឋអាមេរិក។

    គួរឱ្យដឹងផងដែរថា ក្រសួងប់រំរបស់ចិនកម្រនឹងចេញការដាស់តឿនណាស់ ហើយនៅពេលដែលពួកគេប្រកាសអ្វីមួយ វាច្រើនតែទាក់ទងនឹងសាកលវិទ្យាល័យណាមួយ មិនមែនព្រមានទូទាំងប្រទេសទាំងមូលយ៉ាងនេះទេ។ ការប្រកាសនេះបានកំពុងតែមានភាពរំជើបរំជួលតាំងតែពីថ្ងៃផ្សាយដំបូងនៅលើបណ្តាញ Weibo កាលពីថ្ងៃចន្ទមកម៉្លេះ ហើយវាក៏មានការចូលអានរហូតដល់ ២១លាន ដងផងដែរ។ លោក Xu Yongji អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរអន្តរជាតិនៃក្រសួងយុត្តិធម៌បាននិយាយថា ការផ្លាស់ប្តូរកម្មវិធីសិក្សាបានក្លាយជា «ភាពស្មុគស្មាញកាន់តែខ្លាំងឡើង» ។

    លោកបន្តថា «សហរដ្ឋអាមេរិក និងរដ្ឋាភិបាលសហព័ន្ធ បានធ្វើឱ្យការផ្លាស់ប្តូរកម្មវិធីសិក្សាធម្មតារវាងប្រទេសទាំងពីរទៅជារឿងនយោបាយ និងធ្វើការបង្ក្រាបមកចិន ដោយលេសថា វាជាការគំរាមកំហែង និងទ្រឹស្តីជ្រៀតចូលរបស់ចិន» ។ កាលពីខែមីនាសមាជិកសភាគណបក្សសាធារណរដ្ឋមួយក្រុមក៏បានដាក់ចេញនូវការស្នើមួយចូលទៅក្នុងសភាអាមេរិក ដែលនឹងហាមឃាត់នរណាម្នាក់ដែលជាមនុស្សរបស់ចិន ឬទទួលការឧបត្ថម្ភដោយយោធាចិន ពីការទទួលបានទិដ្ឋាការសិស្ស ឬការស្រាវជ្រាវ ទៅសហរដ្ឋអាមេរិកផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: