ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ៖ សត្វ «ត្មាត» នៅកម្ពុជាមានចំនួន ១៤៣ក្បាល ដែលជាចំនួនថេរ ខណៈប្រទេសជិតខាងបានផុតពូជទៅហើយ

    BY soknita September 6, 2025
    អបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ៖ សត្វ «ត្មាត» នៅកម្ពុជាមានចំនួន ១៤៣ក្បាល ដែលជាចំនួនថេរ ខណៈប្រទេសជិតខាងបានផុតពូជទៅហើយ

    តាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) ដែលមានសមាជិកជាអគ្គនាយកដ្ឋានជំនាញរបស់រាជរ ដ្ឋាភិបាល និងអង្គការអភិរក្សនានា បានរួមគ្នាប្រកាសព័ត៌មាន អំពីរបាយការណ៍លទ្ធផលអភិរក្សប្រចាំឆ្នាំ ២០២៤ ដោយបានរំលេចអំពីលទ្ធផលនៃការងារអភិរក្សដែលសម្រេចបានសំខាន់ៗ និងកត្តាព្រួយបារម្ភ មួយចំនួនដែលបណ្តាលអោយមានផលប៉ះពាល់ដល់របាយសត្វត្មាតនៅក្នុងប្រទេសកម្ពុជា។

    ត្នោតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាព មនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្នោតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា

    ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត (rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាច បំផ្លាញមេរោគ ខណៈពេលដែលការស៊ីសាកសពក៏ជួយកាត់បន្ថយក្លិនស្អុយ និងហានិភ័យនៃជំងឺ។

    ភស្តុតាងមានកើតក្នុងប្រទេសឥណ្ឌា បានបង្ហាញថាពេលចំនួនត្មាតធ្លាក់ចុះយ៉ាងកំហុគ គេសង្កេតឃើញ ថាមានការកើនឡើងនូវចំនួនឆ្កែអនាថា និងជំងឺឆ្លងមកកាន់មនុស្ស។ក្នុងនាមជា “ភ្នាក់ងារសម្អាតធម្មជាតិ” ត្នោតមានតួនាទីសំខាន់ក្នុងការរក្សាអនាម័យបរិស្ថាន និងស្ថិរភាពជីវចម្រុះ។

    អស់រយៈពេលជាង20ឆ្នាំមកនេះប្រទេសកម្ពុជាគឺជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្មាតដែលងាយរងគ្រោះ និងជិតផុតពូជបំផុត ដែលមានសេសសល់នៅអាស៊ីអាគ្នេយ៍ សត្វត្មាតទាំងនោះរួមមាន៖ ត្មាតផេះ (Gyps bengalensis) ត្មាតត្នោត (Gyps tenuirostris) និងត្មាតភ្លើង (Sarcogyps calvus)។

    ដោយសារសត្វត្មាតត្រូវបានផុតពូជទៅហើយនៅប្រទេសជិតខាង ប្រទេសកម្ពុជាបានក្លាយជាបន្ទាយចុង ក្រោយសម្រាប់ទ្រទ្រង់ប្រភេទសត្វត្មាតដែលនៅសេសសល់។ របាយការណ៍លទ្ឋផលប្រចាំឆ្នាំ2024 របស់ ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ជាលទ្ធផលថ្នាក់ជាតិដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជារួមមាន៖ ក្រសួងបរិស្ថាន, អគ្គនាយកដ្ឋានតំបន់ការពារធម្ម ជាតិ, រដ្ឋបាលព្រៃឈើ, នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ស ជីវៈចម្រុះ, អង្គការជីវិតធម្មជាតិនៅកម្ពុជា, អង្គការសមាគមអភិរក្សសត្វព្រៃ, មូលនិធិសាកលសម្រាប់ធាន ធានធម្មជាតិ, សំ វាសនា ខន់សឺវេសិនធូរ, សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា, និងមជ្ឈមណ្ឌលអភិរក្សជី វៈចម្រុះ។

    តាមរបាយការណ៍នេះ រំលេចពីសកម្មភាពអភិរក្សសំខាន់ៗជាច្រើន ដែលក្រុមការងារអភិរក្សត្មាតនៅកម្ពុជាបាន អនុវត្តដូចជា ការផ្តល់ចំណីបន្ថែម ឬការធ្វើ “អាហារដ្ឋានសត្វត្មាត” គឺជាសកម្មភាពសំខាន់បំផុត ដើម្បី ធានាថារាល់សាកសពសត្វដែលផ្តល់ជាអាហារបន្ថែមសម្រាប់សត្វត្មាតគឺមានសុវត្ថិភាព គ្មានការបំពុល។ តួនាទីពីរដែលអាហារដ្ឋានត្មាតបំពេញភារះក្នុងពេលតែមួយគឺការផ្តល់អាហារបន្ថែមដើម្បីទ្រទ្រង់ដល់ការ រស់នៅ និងការកត់ត្រាឬតាមដាននិន្នាការនៃចំនួនប្រជាសាស្ត្ររបស់សត្វត្មាតបានយ៉ាងជាក់លាក់។ ក្នុងឆ្នាំ ២០២៤ សាកសពគោចំនួន១២៦ក្បាលត្រូវបានផ្តល់ ជាអាហារដល់សត្វត្មាតនៅតាមអាហារដ្ឋានត្មាត ទាំងអស់ដែលមាន ពោលគឺជាចំនួនសាកសពគោដែលផ្តល់អោយសត្វត្មាតដ៏ច្រើនមិនធ្លាប់មាន ក្នុងនោះ អាហារដ្ឋាននៅដែនជម្រកសត្វព្រៃសៀមបាងនាខេត្តស្ទឹងត្រែង ផ្តល់សាកសពគោ៥២ក្បាល អាហារដ្ឋាន ត្នោតដែនជម្រកសត្វព្រៃឆែបផ្តល់៤៧ក្បាល ដោយលែកឡែកសាកសពគោ២៧ក្បាលទៀតត្រូវបានផ្តល់ នៅអាហារដ្ឋានបីទៀតគឺ ដែនជម្រកសត្វព្រៃសំបូរ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែ ពក។ លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្នោតសរុបចំនួន143 ក្បាល ដែលជាលទ្ធផលខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ2019។ សំបុកត្នោតសរុបមានចំនួន19សំបុកត្រូវ បានរកឃើញ ធ្វើការអង្កេតតាមដាន និងការពារក្នុងឆ្នាំ2024 ជាលទ្ធផលកូនចំនួន១៦ក្បាលបានញាស់ និងហើរចេញពីសំបុកយ៉ាងជោគជ័យ។

    សត្វត្មាតនៅក្នុងប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិរបស់យើង។ ពួកវាមានតួ នាទីដ៏សំខាន់ក្នុងការបោសសម្អាតសាកសពនិងជាសូចនាករចង្អុលបង្ហាញ អំពីសុខភាពប្រព័ន្ធអេកូឡូ ស៊ី”។ ប្រសាសន៍ ឯកឧត្តម ខៃ អាទិត្យ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន។” ជា ព័ត៌មានដ៏រីករាយ និងលើកទឹកចិត្តដែលថាសត្វត្មាតយើងមិនមានការធ្លាក់ចុះ ក៏ប៉ុន្តែពួកវានៅមានចំនួន តិចនៅឡើយ ហេតុនេះយើងត្រូវបន្តសកម្មភាពអភិរក្ស ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែង របស់ពួកវា”។

    ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការអភិរក្សដើម្បីធានាឱ្យសត្វត្មាតទាំងនេះ មានវត្តមាននាពេលអនាគត។ ដោយមានកិច្ចគាំទ្របន្ត កម្ពុជាមានក្តីសង្ឃឹមក្នុងការការពារចំនួនប្រជាសា ស្ត្ររបស់សត្វត្មាត ដែលនៅសេសសល់ចុងក្រោយអោយរស់រានមានជីវិតក្នុងនាមជាបក្សីដ៏អស្ចារ្យប្រចាំ តំបន់៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: