ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់ក្រុមការងារអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកការឃុំខ្លួនតាមចិត្ត ដោយស្នើឱ្យដោះលែងដោះលែងកងទ័ពកម្ពុជា ១៨នាក់

    BY soknita September 6, 2025
    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់ក្រុមការងារអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកការឃុំខ្លួនតាមចិត្ត ដោយស្នើឱ្យដោះលែងដោះលែងកងទ័ពកម្ពុជា ១៨នាក់

    យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់ក្រុមការងារអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកការឃុំខ្លួនតាមចិត្ត ដោយស្នើឱ្យដោះលែងដោះលែងកងទ័ពកម្ពុជា ១៨នាក់។

    ក្នុងងសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ដោយលើកឡើង ចំនួន ៥ចំណុច ទៅកាន់លោកស្រីបណ្ឌិត Ganna Yudkivska ប្រធានអ្នករាយការណ៍ នៃក្រុមការងារអង្គការសហប្រជាជាតិ ទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត ករណីយោធិនកម្ពុជាទាំង១៨រូប ដែលត្រូវកងកម្លាំងថៃចាប់ខ្លួនដោយខុសច្បាប់ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ក្រោមបទឈប់បាញ់ចូលជាធរមានដូចជា៖

    ១. ធ្វើការសិក្សាករណីនេះជាបន្ទាន់ និងចេញសេចក្តីប្រកាសថា «ករណីនេះជាការឃុំខ្លួនខុសច្បាប់»

    ២. មានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ

    ៣. ត្រួតពិនិត្យ និងតាមដានការគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់អាជ្ញាធរថៃ

    ៤. រម្លឹកភាគីថៃឱ្យគោរពតាមកាតព្វកិច្ច ក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩

    ៥. បញ្ចូលករណីនេះទៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៕

    ប្រភព៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

    Share This Post: