បច្ចេកវិទ្យា

Apple ប្រកាសឈប់ប្រើប្រាស់ iTunes ទៀតហើយ ក្រោយបានប្រើកម្មវិធីមួយនេះអស់ ១៨ ឆ្នាំ

BY
Khmernote Media
June 4, 2019

ក្រុមហ៊ុន Apple បានប្រកាសជាសាធារណៈថា នឹងឈប់ប្រើប្រាស់កម្មវិធី iTunes ទៀតហើយ ក្រោយបានប្រើប្រាស់កម្មវិធីមួយនេះអស់រយៈពេល ១៨ ឆ្នាំ។ សេចក្តីប្រកាសជាផ្លូវការនេះត្រូវបានធ្វើឡើងដោយ​លោក Craig Federighi ប្រធានផ្នែក Software របស់ក្រុមហ៊ុន Apple ដែលបានថ្លែងនៅក្នុងសន្និសិទ្ធ Worldwide Developers Conference ប្រចាំឆ្នាំកាលពីថ្ងៃម្សិលមិញនេះ។ លោកបានបន្តថា ការឈប់ប្រើប្រាស់ iTunes គឺជាការធ្វើបដិវត្តមួយក្នុងការស្ដាប់តន្រ្តី ហើយ iTunes នឹងត្រូវបានគេបំបែកជាកម្មវិធី ៣ ដាច់ដោយឡែកពីគ្នាតែម្តងមានដូចជា Apple Music, Apple TV និង Apple Podcasts។ ​

ជាងនេះទៅទៀត Apple បានបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយសម្រាប់កុំព្យូទ័រ Mac ផងដែរ គឺប្រព័ន្ធប្រតិបត្តិការណ៍ dubbed macOS 10.15 Catalina ​ដែលនឹងមានវត្តមានជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះ។ ក្រុមហ៊ុន Apple បានអះអាងថា កម្មវិធី និងប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់អ្នកប្រើប្រាស់ ហើយអតិថិជនរបស់ Apple រាប់លាននាក់នៅជុំវិញពិភពលោកនឹងពេញចិត្តជាមួយនឹងការធ្វើបដិវត្តមួយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ straitstimes

Share This Post: