សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រធានាធិបតីហ្វីលីពីន អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើឯកសារចំនួន ៣ ដែលជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា-ហ្វីលីពីន
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាព ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដកឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣។
ឯកសារទាំងនោះ មាន៖
១. ការផ្លាស់ប្តូរកំណត់ទូតនៃការធ្វើវិសោធនកម្មលើ «ប្រការ១៖ វិស័យនៃកិច្ចសហប្រតិបត្តិការ» នៃអនុស្សរណៈនៃការ យោគយល់គ្នារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
២. អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និង គណៈកម្មាការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា។
៣. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន៕




ប្រភព៖ ក្រសួងព័ត៌មាន