ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនកម្ពុជា Cambodia Airways និងក្រុមហ៊ុនចិន COMAC បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់ចំនួន ២០គ្រឿង

    BY SOMATEY September 11, 2025
    ក្រុមហ៊ុនកម្ពុជា Cambodia Airways និងក្រុមហ៊ុនចិន COMAC បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់ចំនួន ២០គ្រឿង

    នាថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥ នេះ យោងតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​ បានឱ្យដឹងថា ក្រុមហ៊ុនកម្ពុជា Cambodia Airways និងក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី០៨ ខែកញ្ញា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។

    ភាគីទាំងពីរគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ៕

    Share This Post: