ចិនប្រហែលជាកំពុងអភិវឌ្ឍមីស៊ីល JL-3 ឆ្លងទ្វីបជំនាន់ក្រោយ ដែលស្រដៀងនឹង UFO
កាលពីព្រឹកថ្ងៃអាទិត្យប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិនបានបង្ហាញពីរបាយការណ៍របស់អ្នកលេងអ៊ិនធឺរណែត អំពី UFO មួយដែលពួកគេបានឃើញហោះឆ្វេកឆ្វាចនៅលើមេឃ។ អ្នកលេងអ៊ិនធឺរណែតនៅទូទាំងខេត្តជាច្រើនរួមមាន៖ ខេត្តសានដុង សានស៊ី ហឺប៊ី និងហឺណាន ក៏បានចូលរួមបង្ហោះរូបភាព និងវីដេអូនៃវត្ថុអាថ៌កំបាំងដែលហោះនៅលើមេឃនោះ ហើយក៏ឆ្ងល់ថា វាជាអ្វីឱ្យប្រាកដ?។ យ៉ាងណាមិញរដ្ឋបាលសុវត្ថិភាពនាវាចរណ៍ចិនបានបង្ហាញឱ្យដឹងថា អ្វីដែលពួកគេមើលឃើញ គឺគ្រាន់តែជាសមយុទ្ធយោធាដែលកំពុងធ្វើនៅលើសមុទ្រប៊ូហៃកាលពីចុងសប្ដាហ៍ប៉ុណ្ណោះ។

ខ្លឹមសារជាក់លាក់នៃសមយុទ្ធយោធាទាំងនេះមិនត្រូវបានបង្ហាញយ៉ាងច្បាស់ទេ ទោះបីជាវាត្រូវបានគេបញ្ជាក់យ៉ាងថាជាសមយុទ្ធក៏ដោយ។ កាលពីថ្ងៃច័ន្ទ កងកម្លាំងរ៉ុកទ័រកងទ័ពរំដោះប្រជាជនចិនបានបង្ហោះរូបភាពនៅលើវិបសាយ Weibo ជាផ្លូវការរបស់ខ្លួន ដែលបង្ហាញថា ពួកគេជាអ្នកបាញ់បង្ហោះ ICBM ចល័ត ជាមួយនឹងឃ្លាភ្ជាប់ (Caption) ថា៖ «តើអ្នកជឿដែរថា មាន UFO នៅលើពិភពលោកនេះ?» គួរឱ្យដឹងផងដែរថា ប្រទេសចិនបច្ចុប្បន្នកំពុងអភិវឌ្ឍមីស៊ីលឆ្លងទ្វីបជំនាន់ក្រោយ ដែលហៅថា JL-3 ដែលហាក់ដូចជាត្រូវបានប្រជាជនជាច្រើនយល់ច្រឡំថាជា UFO ៕

អត្ថបទ៖ លីដា
ប្រភព៖ Shanghai