ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

    BY soknita September 16, 2025
    នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ នៅត្រង់ចំណុចផ្លូវប៉ាស័្ទរ។

    ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង១៤៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវប៉ាស័្ទរ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណី លួច (កាច់កម៉ូតូ) ម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០២២ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅត្រង់ចំណុចបន្ទប់ជួលលេខ១៥ ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ជនសង្ស័យទាំង០២នាក់ខាងលើមានឈ្មោះ៖

    ១-ឈ្មោះ វុធ ភិរុណ ហៅ ខ្មៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

    ២-ឈ្មោះ សុខ ករុណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

    បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

    ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

    Share This Post: