ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២៥ ខែកញ្ញា

    BY soknita September 19, 2025
    អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២៥ ខែកញ្ញា

    (ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា សម្រាប់ច្រកចេញ-ចូល នៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត នឹងត្រូវបិទចំពោះការធ្វើដំណើរសម្រាប់រថយន្តគ្រប់ប្រភេទ លើកលែងតែការធ្វើដំណើរដោយកង់ និងអ្នកថ្មើរជើងតែប៉ុណ្ណោះ។

    ក្នុងសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេស ចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ក្នុងទិសដៅថែរក្សា ការពារ អភិរក្ស និងលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ក៏ដូចជាដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងចៀសវាងបាននូវការកកស្ទះចរាចរណ៍បរិវេណខាងមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនដូចខាងក្រោម៖

    ១-បិទការចេញ-ចូលរថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ នៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត លើកលែងការធ្វើដំណើរដោយទោចក្រយាន (កង់) និងអ្នកថ្មើរជើង (គំនូសពណ៌ ក្រហមក្នុងផែនទី) ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ តទៅ។

    ២-អ្នកបើកបររថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ អាចប្រើប្រាស់ផ្លូវវាងថ្មីភ្ជាប់ពី កសិណខាងត្បូងប្រាសាទអង្គរវត្ត ឆ្ពោះទៅវិថីព្រះនរោត្តមសីហមុនី (គំនូសពណ៌ខៀវក្នុងផែនទី)៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post: