ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនពរដល់លោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ទទួលបានសុខសុវត្ថិភាព និងរីករាយក្នុងការធ្វើដំណើរ តាមរយៈសេវារថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

    BY SOMATEY September 20, 2025
    សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនពរដល់លោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ទទួលបានសុខសុវត្ថិភាព និងរីករាយក្នុងការធ្វើដំណើរ តាមរយៈសេវារថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

    នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះថា៖ “ជូនពរដល់លោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ទទួលបានសុខសុវត្ថិភាព និងរីករាយក្នុងការធ្វើដំណើរ តាមរយៈសេវារថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ដែលរៀបចំដោយសាលារាជធានីភ្នំពេញ។

    ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះជាការចូលរួមចំណែកតូចមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានខ្លះ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ ដើម្បីជាទុនសម្រាប់យកទៅធ្វើបុណ្យទាន និងជួបជុំញាតិសន្តាននៅស្រុកកំណើត។

    សូមអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរៀបចំការដឹកជញ្ជូននេះបានល្អប្រសើរ ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ”៕

    Share This Post: