ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ រៀបចំការបង្រៀនបំប៉នសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រ ដល់បេក្ខជនដែលត្រៀមប្រឡងចូលសាកលវិទ្យាល័យក្នុងប្រទេស ដោយឥតគិតថ្លៃ

    BY soknita September 25, 2025
    ក្រសួងអប់រំ រៀបចំការបង្រៀនបំប៉នសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រ ដល់បេក្ខជនដែលត្រៀមប្រឡងចូលសាកលវិទ្យាល័យក្នុងប្រទេស ដោយឥតគិតថ្លៃ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន រៀបចំការបង្រៀនបំប៉នសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រ ដល់បេក្ខជនដែលត្រៀមប្រឡងចូលសាកលវិទ្យាល័យក្នុងប្រទេស ដោយឥតគិតថ្លៃ។

    ដោយ ក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា ដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្ដល់ឱកាសសម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្ដមសិក្សា ដោយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីបង្រៀនតាមប្រព័ន្ធសមកាលកម្ម ឬការបង្រៀនដោយការផ្សាយបន្តផ្ទាល់ (Live Teaching) ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើមុខវិជ្ជាដូចខាងក្រោម៖

    ១. មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម ម៉ោង ១៦៖០០ – ១៧៖០០

    ២. មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី ម៉ោង ១៧៖០០ – ១៨៖០០

    ៣. មុខវិជ្ជាជីវវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ធូ ភន ម៉ោង ១៨៖០០ – ១៩៖០០

    ៤. មុខវិជ្ជាគណិតវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ ម៉ោង ១៩៖០០ – ២០៖០០

    ចំពោះសិស្សានុសិស្សគ្រប់រូប អាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយចូលទស្សនាការបង្រៀន ដោយការផ្សាយបន្តផ្ទាល់តាម https://live-teaching.duraseksa.gov.kh ឬស្កេនលើ QR Code ដែលមានក្នុងសេចក្ដីជូនដំណឹងនេះ៕

    ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

    Share This Post: