ប្រសិនបើអ្នកមិនធ្វើបែបនេះនៅរាល់ពេលមុនចូលគេងទេនោះ មុខរបស់អ្នកនឹងប្រែជាឆាប់ចាស់ជាងអាយុជាមិនខាន
- March 19, 2018
ប៉ុន្មានដងហើយដែលអ្នកមានអារម្មណ៍ថាខ្ជិលខ្លាំងមែនទែនក្នុងការលាងសម្អាតគ្រឿងសម្អាងចេញពីផ្ទៃមុននៅមុនរាល់ពេលចូលគេង? ទោះជាយ៉ាងណាក៏ដោយ
អ្នកគួរតែដឹងថាការគេងដោយមិនលាងសម្អាតគ្រឿងសម្អាងចេញពីផ្ទៃមុខឲ្យត្រឹមត្រូវសិននោះ គឺអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរនឹកស្មានជាច្រើនដល់អ្នក។ ខាងក្រោមជាហេតុផលទាំង ៨ ដែលអ្នកគួរតែធ្វើការលាងសម្អាតគ្រឿងសម្អាងចេញពីមុខជានិច្ច ៖
១. បង្ការរោគមុន ៖ ទោះបីជាមិនស្ថិតក្នុងវ័យជំទង់ទៀតក៏ដោយ ប្រសិនបើមិនបានធ្វើការលាងសម្អាតមុខត្រឹមត្រូវទេនោះរោគមុនប្រាកដជាកើតមានឡើងជាមិនខាន។ ហើយជាធម្មតាការស្ទះរន្ធញើស គឺជាមូលហេតុចម្បងដែលបណ្ដាលឲ្យកើតមុន និងការរលាក។ ដូច្នេះប្រសិនកំពុងតែជួបប្រទះនូវបញ្ហា ឬធ្លាប់ទទួលរងបញ្ហាដោយសាររោគមុនតែម្ដងនោះ ចូរព្យាយាមប្រើប្រាស់គ្រឿងសម្អាង ឬគ្រឿងតុបតែងមុខប្រភេទណាមួយដែលគ្មានជាតិខ្លាញ់ ហើយងាយនឹងលុបលាងជម្រះចេញ។ ដើម្បីជាការប្រសើរអ្នកគួរសាកល្បងសម្អាតផ្ទៃមុខ ដោយប្រើប្រាស់ទឹកជូតសំអាតមុខដែលមានសារធាតុ Micellar។

២. ការពន្យារភាពចាស់នៃស្បែកមុខ ៖ ស្បែករបស់អ្នក គឺលូតលាស់ថ្មីឡើងដោយខ្លួនឯងជារៀងរាល់យប់។ ប្រសិនបើវាមិនត្រូវបានសម្អាតឲ្យស្អាតទេនោះ វានឹងកាន់តែឆាប់ចាស់លឿនជាងអាយុរបស់អ្នក។ ដូច្នេះប្រសិនបើមិនចង់ឲ្យស្បែកមុខឆាប់ចាស់ យារ ជ្រីវជ្រួញ ឆាប់ពេកមុនអាយុនោះ អ្នកគួរតែព្យាយាមចំណាយពេលលាងសម្អាតស្បែកមុខឲ្យបានស្អាតជានិច្ចនៅរាល់មុនពេលចូលគេង។

៣. ការផ្ដល់សារធាតុចិញ្ចឹមដល់ផ្ទៃមុខ ៖ កោសិកាស្បែកធ្វើការស្តារ ឬលូតលាស់ឡើងវិញកាន់តែលឿនដោយខ្លួនឯងនៅពេលយប់ ដូច្នេះក្នុងកំឡុងពេលនេះអ្នកគួរផ្ដល់ជំនួយដល់ស្បែកដោយការលាងជម្រះគ្រឿងតុបតែងមុខចេញឲ្យអស់ពីផ្ទៃមុខ ហើយបន្ទាប់មកប្រើប្រាស់ផលិតផលផ្ដល់សំណើមជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មទៅលើផ្ទៃមុខ។ ត្រូវចាំផងដែរថា ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ការជ្រើសរើសប្រើប្រាស់តែគ្រឿងសម្អាងណាដែលមានគុណភាពខ្ពស់ គឺពិតជាសំខាន់។ ការតុបតែងមុខជាមួយនឹងផលិតផលដែលមិនសូវមានគុណភាព គឺអាចធ្វើឲ្យខូចស្បែកមុខ ហើយថែមទាំងអាចបណ្ដាលឲ្យកើតមានបញ្ហាធ្ងន់ធ្ងរជាច្រើនផ្សេងៗទៀតផងដែរ។

៤. ការប្រយុទ្ធប្រឆាំងនឹងប្រតិកម្មអាឡែកស៊ី ៖ ការគេងដោយមិនបានលាងសម្អាតគ្រឿងតុបតែងមុខចេញពីផ្ទៃមុខអាចបណ្ដាលឲ្យកើតមានជម្ងឺត្រអក (ជម្ងឺស្បែកមួយប្រភេទ) និងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនផ្សេងទៀត។ រោគសញ្ញា គឺមិនលេចឡើងភ្លាមៗឡើយ ប៉ុន្តែប្រសិនបើអ្នកមិនលាងជម្រះគ្រឿងសម្អាងចេញពីមុខនៅមុនពេលចូលគេងទេនោះ មិនយូរមិនឆាប់ទេស្នាមក្រហម ការរលាក ភាពរមាស់ នឹងកើតមានលើផ្ទៃមុខរបស់អ្នកជាមិនខានឡើយ។

៥. ការជៀសឲ្យផុតពីបញ្ហាស្នាមអ៊ុចដិតៗលើផ្ទៃមុខ ៖ បញ្ហានេះមិនមែនសុទ្ធតែកើតឡើងដោយសារតែការត្រូវពន្លឺព្រះអាទិត្យញឹកញយ ឬដំណើរភាពចាស់នៃស្បែកឡើយ។ ប៉ុន្តែវាអាចជាផលវិបាកនៃប្រតិកម្មអាឡែកស៊ីរ៉ាំរ៉ៃ នៅពេលដែលអ្នកមិនធ្វើការលាងសម្អាតស្បែកឲ្យបានត្រឹមត្រូវ។ ដូច្នេះប្រសិនបើមិនចង់ជួបប្រទះនូវបញ្ហានៃជម្ងឺស្បែកធ្ងន់ធ្ងរទេនោះអ្នកមិនគួរគេងទាំងមិនទាន់លាងសម្អាតគ្រឿងសម្អាងផ្សេងៗចេញពីផ្ទៃមុខឡើយ។

6. ការរក្សាឲ្យបបូរមាត់មានសំណើមជាប់ជានិច្ច ៖ ដើម្បីជៀសផុតពីបញ្ហានៃការស្ងួតប្រេះបបូរមាត់ អ្នកគួរលាបក្រែមរលោង ឬក្រែមផ្ដល់សំណើមខ្លះនៅរាល់ពេលមុនចូលគេង។

៧. ការបង្ការស្នាមថ្នក់ខ្មៅ និងស្នាមរង្វង់ខ្មៅក្រោមភ្នែក ៖ ប្រសិនបើជាញឹកញយអ្នកតែងចូលគេងទាំងមិនបានធ្វើការលាងសម្អាតគ្រឿងសម្អាងចេញអស់ពីផ្ទៃមុខទាំងមូលទេនោះ ស្នាមថ្នក់ខ្មៅក្រោមភ្នែកនឹងកើតមានឡើងជាក់ជាមិនខាន។

៨. វិធីការពារកុំឲ្យរោមភ្នែកជ្រុះ ៖ កុំចូលគេងទាំងមិនទាន់សម្អាតម៉ាស្ការ៉ាចេញពីភ្នែកឲ្យសោះ។ ក្នុងពេលមួយយប់វានឹងស្ងួត ហើយបណ្ដាលឲ្យរោមភ្នែករបស់អ្នកជ្រុះជាមិនខាន។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏ធ្វើឲ្យត្របកភ្នែកទទួលរងការហើមរលាកផងដែរ។ អ្នកគួរជ្រើសរើសប្រើប្រាស់នូវប្រភេទម៉ាស្ការ៉ាណាដែលមិនធន់នឹងទឹកដើម្បីងាយស្រួលក្នុងការលាងសម្អាតចេញ។ ចូរសម្អាតម៉ាស្ការ៉ាចេញដោយយកសំឡីជូតវាសចុះមកក្រោមថ្នមៗ។ អ្នកមិនត្រូវសម្អាតម៉ាស្ការ៉ាចេញពីរោមភ្នែកដោយប្រើចលនាបែបរង្វង់យឺតៗ ឬញីឡើយ ក៏ព្រោះវាអាចនឹងបណ្ដាលឲ្យរោមភ្នែកជ្រុះ៕

ប្រភព ៖ Brightside
- Share This Post:






