ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរសាធារណការខេត្តសៀមរាប បិទចរាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៦៤ ក្នុងភូមិស្រុសាស្រុកស្វាយលើ

    BY soknita September 29, 2025
    មន្ទីរសាធារណការខេត្តសៀមរាប បិទចរាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៦៤ ក្នុងភូមិស្រុសាស្រុកស្វាយលើ

    (ខេត្តសៀមរាប)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ចេញសេចក្ដីជូនដំណឹងពី ការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រ៣០ ដល់គីឡូម៉ែត្រ៣១ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ បានធ្វើឱ្យផ្លូវជាតិ លេខ៦៤ ចន្លោះគ.ម៣០ ដល់គ.ម៣១ (ចំណុចស្ពានត្នោតតាដេវ) ស្ថិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប រងការខូចខាត ងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរ។ ក្នុង ន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធំ គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ ៦៤ ចន្លោះគីឡូម៉ែត្រ៣០ ដល់គីឡូម៉ែត្រ៣១ (ចំណុចស្ពានត្នោតតាដេវ) ជាបណ្តោះអាសន្ន ដើម្បីក្រុមការងារបច្ចេកទេសពិនិត្យជួសជុលឡើងវិញ៕

    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

    Share This Post: