អគារមជ្ឈមណ្ឌលសូត្រខ្មែរ ដែលជាជំនួយឥតសំណងរបស់ជប៉ុន បានសម្ពោធជាផ្លូវការហើយ
- June 5, 2019
អគារមជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដំបូងគេនៅកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា។
អគារមជ្ឈមណ្ឌលសូត្រខ្មែរនេះត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលគម្រោងជាថវិកាចំនួន ៩០,៨៣៤ដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ដើម្បីអនុវត្តលើគម្រោង «The Project_for Constructing Silk Center at Royal University of Phnom Penh»។ អគារមជ្ឈមណ្ឌលសូត្រខ្មែរនេះ ជាកន្លែងសិក្សាស្រាវជ្រាវ និងជាកន្លែងផលិតពូជដង្កូវនាង ដែលមានគុណភាព ជាពិសេសអាចផលិតសូត្រកាន់តែមានគុណភាពខ្ពស់ជាងមុន។ គួររំលឹកថា ថវិកាជំនួយឥតសំណងចំនួន ៨០,៥១៤ដុល្លារ សម្រាប់សាងសង់អគារមជ្ឈមណ្ឌល និងថវិកាចំនួន ១០,៣២០ដុល្លារ សម្រាប់ចំណាយលើជំនាញការសូត្រ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩៕








- Share This Post:






