ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់អាហារូបករណ៍សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦០កន្លែង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

    BY soknita September 30, 2025
    សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់អាហារូបករណ៍សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦០កន្លែង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្រេចផ្ដល់ អាហារូបករណ៍ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៦០កន្លែង ដល់សិស្ស-និស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA)។

    ចំពោះអាហារូបករណ៍នេះ គឺសម្រាប់ថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដោយក្នុងនោះមានទាំងអាហារូបករណ៍ដែលតម្រូវឱ្យឆ្លងកាត់ការប្រឡង និងអាហារូបករណ៍ដែលមិនតម្រូវឱ្យឆ្លងកាត់ការប្រឡងផងដែរ។

    ដោយឡែកសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានជូនដំណឹងពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំអាហារូបករណ៍នេះ ដោយចាប់ផ្ដើមពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍អាចចូលទៅកាន់តំណភ្ជាប់ Telegram នេះ៖ https://t.me/+_LUuPTe43ZQyYjQ9

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: