ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាក្រក់ហួស ! សម្លាប់សង្សារក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ដោយសារតែនាងប្រាប់ថា…

    BY Khmernote Media March 19, 2018
    អាក្រក់ហួស ! សម្លាប់សង្សារក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ដោយសារតែនាងប្រាប់ថា…

    ហុងកុង ៖ គូរស្នេហ៍តែងតែចូលចិត្តធ្វើដំណើរទៅកំសាន្តនៅកន្លែងមួយចំនួន នៅក្នុងឪកាសថ្ងៃពិសេសៗដើម្បីបង្កើតភាពរ៉ូមែនទិកជាមួយគ្នា តែពេលខ្លះវាមិិនវាសប្បាយដូចចិត្តបែរជាមានរឿងនឹកស្មានមិនដល់កើតឡើងវិញ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលបុរសម្នាក់សម្លាប់មិត្តស្រីរបស់ខ្លួនក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ក្រោយពីដឹងថានាងមានផ្ទៃពោះ។ រឿងរ៉ាវនេះបានកើតឡើងកាលពីខែកុម្ភៈ គូស្នេហ៍មួយគូបាននាំគ្នាធ្វើដំណើរកំសាន្តទៅ Taiwan នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ក្រោយពីភាគីខាងស្រីប្រាប់ថានាងមានផ្ទៃពោះ។ ពួកគេបានស្នាក់នៅក្នុងសណ្ឋាគា Purple Garden តែនៅថ្ងៃទី១៧ ខែកុម្ភៈ ភាគីខាងប្រុសបានត្រលប់មកហុងកុងវិញតែម្នាក់ឯង។

    ឪពុកខាងស្រីមិនឃើញកូនខ្លួនត្រលប់ទៅផ្ទះវិញក៏ទូរស័ព្ទទៅសួរបុរសជាសង្សារនេះ គេបានប្រាប់ថាពួកគេបានឈ្លោះគ្នាហើយបានបែកផ្លូវគ្នានៅទីនោះ គេមិនបានដឹងទេថាជនរងគ្រោះទៅណាទៀតនោះ។ ដោយអស់សង្ឈឹមឪពុកជនរងគ្រោះបានទៅប្តឹងប៉ូលិសហុងកុងអោយជួយស្វែងរកកូនខ្លួន។ ប៉ូលិសបានទាក់ទងទៅសួរនាំពីបុរសជាសង្សានោះ គេក៏បានប្រាប់ដូចដែរធ្លាប់ប្រាប់ឪពុកជនរងគ្រោះ។ នៅថ្ងៃទី១៣ ខែមីនា ក្រោយពីសហការណ៍ស៊ើបអង្កេតជាមួយប៉ូលិស Taiwan គេមានការសង្ស័យច្រើនទៅលើបុរសជាសង្សារនោះ ប៉ូលិសក៏បានប្រាប់បុរសនោះថារកឃើញសាកសពនារីរងគ្រោះហើយប្រាប់អោយគេសារភាពតាមត្រង់មក។ បុរសនោះក៏ព្រមសារភាពថាគេពិតជាសម្លាប់សង្សារខ្លួនឯងញាត់ចោលវ៉ាលី ហើយយកទៅចោលនៅចំណតរថភ្លើងទីក្រុង Taipei។ បុរសនេះបានបន្តថាមូលហេតុដែលនាំអោយគេសម្លាប់នារីជាសង្សារនេះក៏ព្រោះតែ គេសង្ស័យថាកូnក្នុងផ្ទៃរបស់នាងជាកូនរបស់ប្រុសផ្សេងម្នាក់ទៀត។ ក្រោយពីបានចម្លើយសារភាពប៉ូលិសបានរកឃើញសាសពនារីរងគ្រោះដែលស្ថិតក្នុងវ៉ាលីពណ៌ផ្កាឈូកក្រោមដើមឈើមួយក្បែរនឹងចំណតរងភ្លើង៕




    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay