ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ព្យាករថា រដូវវស្សា ឆ្នាំ២០២៥ នឹងបញ្ចប់នៅសប្តាហ៍ទី១ នៃខែវិច្ឆិកា និងអំពាវនាវឱ្យប្រើប្រាស់ទឺកដោយសន្សំសំចៃ

    BY soknita October 4, 2025
    ក្រសួងធនធានទឹក ព្យាករថា រដូវវស្សា ឆ្នាំ២០២៥ នឹងបញ្ចប់នៅសប្តាហ៍ទី១ នៃខែវិច្ឆិកា និងអំពាវនាវឱ្យប្រើប្រាស់ទឺកដោយសន្សំសំចៃ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម កាលពីល្ងាចថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ ក្នុងសេចក្ដីជូនដំណឹងថា កម្ពុជាដែលទទួលនូវរបបខ្យល់មូសុងនិរតីនឹងអស់ឥទ្ធិពលនៅក្នុងសប្ដាហ៍ទី១ ខែវិច្ឆិកា ខាងមុខនេះ ដែលជាការបញ្ចប់នូវរដូវវស្សា ឆ្នាំ២០២៥ និងអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស។

    យោងទៅលើស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និង មហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាដែលទទួលនូវរបប ខ្យល់មូសុងនិរតីនឹងអស់ឥទ្ធិពលនៅក្នុងសប្តាហ៍ទី១ ខែវិច្ឆិកា ខាងមុខនេះ ដែលជាការបញ្ចប់នូវរដូវវស្សា ឆ្នាំ២០២៥ និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីរបបខ្យល់មូសុងឦសានម្តង ហើយបរិមាណ ទឹកភ្លៀងធ្លាក់ដែលគ្របដណ្តប់ទូទាំងប្រទេសនឹងមានកម្រិតថយចុះជាអតិបរមា។

    យោងតាមការវិវត្តប្រែប្រួលនៃសីតុណ្ហភាពដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តា ចូលរួមក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស និងអាកាសធាតុដែលអាចកើតមានឡើងជាយថាហេតុ។ ជាពិសេសគ្រប់បណ្តាអង្គភាព និងមន្ទីររាជធានី-ខេត្ត ដែលស្ថិតនៅក្រោមឱវាទក្រសួងធនធានទឹក និង ឧតុនិយម ត្រូវមានវិធានការថែរក្សា និងខ្ទប់ទឹកទុកឱ្យមានប្រសិទ្ធភាពនៅតាមប្រភពទឹកនីមួយៗ ហើយ ត្រូវមានវិធានការបំពេញទឹកក្នុងអាងឱ្យបានគ្រប់គ្រាន់៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay