ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការពារជាតិ សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះពិនិត្យទីតាំងរងផលប៉ះពាល់ដោយគ្រាប់ MK84 នៅឧត្តរមានជ័យ

    BY SOMATEY October 4, 2025
    ក្រសួងការពារជាតិ សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះពិនិត្យទីតាំងរងផលប៉ះពាល់ដោយគ្រាប់ MK84 នៅឧត្តរមានជ័យ

    ភ្នំពេញ៖ យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៥ នេះ​បានឱ្យដឹងថា យោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥ ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ឱ្យចុះបំពេញបេសកកម្ម។

    ក្រុម IOT ដែលដឹកនាំដោយ ប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យ ទីតាំងជាក់ស្ដែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់ យន្តហោះចម្បាំងទម្លាក់គ្រាប់ MK84 នៅតំបន់ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

    គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីធ្វើការ សង្កេត ផ្ទៀងផ្ទាត់ និង រាយការណ៍ អំពីស្ថានភាពជាក់ស្ដែង ក្រោយពេល បទឈប់បាញ់បានចូលជាធរមាន៕

    ប្រភព៖ ក្រសួងពាណិជ្ជកម្ម

    Share This Post: