មន្ទីរពេទ្យកុមារអង្គរ រៀបចំយុទ្ធនាការរៃអង្គាសថវិកា ដើម្បីរួមគ្នាជួយសង្រ្គោះកុមារកម្ពុជា ដែលមានជំងឺមហា-រីក
(ខេត្តសៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា រៀងរាល់ ៤០នាទី មានមនុស្សម្នាក់ស្លាប់ដោយជំងឺមហារីកនៅកម្ពុជា! សម្រាប់កុមារនៅប្រទេសកម្ពុជា អត្រារស់រានមានជីវិតមានតែ ២០% ប៉ុណ្ណោះ។ នេះជាទិន្នន័យមួយមិនគួរឱ្យនឹកស្មាន។ ដូចនេះ មន្ទីរពេទ្យកុមារអង្គរ បានរៀបចំយុទ្ធនាការរៃអង្គាសថវិកា ដើម្បីរួមគ្នាជួយសង្រ្គោះកុមារកម្ពុជា ដែលមានជំងឺមហារីក។

មន្ទីរពេទ្យកុមារអង្គរ បានបើកដំណើរការព្យាបាល និងប្រឹក្សាផ្នែកជំងឺមហារីក តាំងពីឆ្នាំ២០១២ និងនៅពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យកំពុងបន្តផ្ដល់ការពិនិត្យ ប្រឹក្សា និងព្យាបាលដល់កុមារដែលមានជំងឺមហារីក ប្រមាណ ៧០០ករណីមកហើយ។
ក្នុងរយៈពេល ៤សប្តាហ៍ ក្នុងខែតុលា ឆ្នាំ ២០២៥ មន្ទីរពេទ្យកុមារអង្គរនឹងផ្សព្វផ្សាយយុទ្ធនាការរៃអង្គាសថវិកា ‹‹យុទ្ធនាការរួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក›› ដើម្បីផ្សព្វផ្សាយអំពីសេវាពិនិត្យ ព្យាបាលជំងឺមហារីកកុមារប្រមាណ ៣០ប្រភេទខុសៗគ្នា។ មន្ទីរពេទ្យកុមារអង្គររ ផ្ដល់ឱ្យកុមារគ្រប់រូបទទួលបានឱកាសព្យាបាល និងប្រយុទ្ធជំងឺក៏កាចសាហាវនេះគ្រប់ៗគ្នា។ ក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺមហារីករបស់យើង តែងតែនូវផ្តល់ការព្យាបាលដោយថ្នាំគីមី អាហារូបត្ថម្ភ និងការគាំទ្រផ្លូវចិត្ត ដោយឥតគិតថ្លៃ សម្រាប់កុមារ និងគ្រួសាររបស់ពួកគេគ្រប់ៗគ្នា។
សូមជួយមន្ទីរពេទ្យកុមារអង្គរ ដើម្បីឱ្យយើងអាចបន្តផ្តល់ការថែទាំសុខភាពដល់កុមារតាមរយៈការបរិច្ចាគ៖
១. ស្កេនឃ្យូអរកូដ (KHQRs)
២. បរិច្ចាគតាមរយៈតំណរភ្ជាប់នៅក្នុងខមិន (comment)
៣. ទំនាក់ទំនង៖ 016 725 735 ឬ ahc@angkorhospital.org ៕


ប្រភព៖ Angkor Hospital for Children