ព័ត៌មានជាតិ
ឯកឧត្តម នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ
BY SOMATEY
October 8, 2025
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តម Roosevelt Skerrit នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ។





ប្រភព៖ ក្រសួងព័ត៍មាន