New Balance ដាក់ឱ្យដំណើរការយុទ្ធនាការ “Run YOUR WAY” ដំបូងនៅកម្ពុជា
- BY
- Naren
- October 10, 2025
ភ្នំពេញ, ថ្ងៃទី 15 កញ្ញា ឆ្នាំ 2025 – New Balance បានប្រកាសចេញផ្លូវការនូវយុទ្ធនាការ “Run Your Way” ជាសកល នៅផ្សារទំនើប ជីបម៉ុង ២៧១ ម៉េហ្កា ម៉ល ដោយផ្ដោតលើសារមួយថា៖ “ The only right way to Runs, is your way” តាមរយៈយុទ្ធនាការនេះ New Balance មានបំណងចង់បម្លែងអត្តន័យនៃអ្នករត់ ដោយការស្វាគមន៍មនុស្សគ្រប់រូបអាចចូលមកជាសមាជិកក្នុងសហគមន៍អ្នករត់បាន– ចាប់ពីកីឡាករ/កីឡាការនីជំនាញរហូតដល់អ្នកចាប់ផ្តើមដំបូង។ បើអ្នករត់ អ្នកត្រូវរាប់បញ្ចូលជាអ្នករត់ មិនថាអ្នកបញ្ចប់ការប្រណាំងម៉ារ៉ាតុងក្នុងរយៈ ពេលក្រោមបីម៉ោង ឬគ្រាន់តែរត់លេងធម្មតាអ្នកនៅតែអាចក្លាយជាផ្នែកមួយនៃសហគមន៍អ្នករត់ជាសកល។


នៅ New Balance យើងអោយតម្លៃចំពោះអ្នករត់គ្រប់កម្រិត ហើយគោរពដល់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់មនុស្សគ្រប់រូបក្នុងសហគមន៍អ្នករត់ ពីព្រោះមនុស្សគ្រប់រូបអាចជាអ្នករត់បាន – តែតាមរបៀបផ្ទាល់ខ្លួន។ “Run Your Way” មិនមែនត្រឹមតែជាពាក្យមួយឃ្លាប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្តេជ្ញារបស់ New Balance ក្នុងការបង្កើតសហគមន៍អ្នករត់កម្ពុជា ដែលមានភាពផ្សេងៗគ្នា ភាពជាខ្លួនអ្នក និងមានការលើកទឹកចិត្ត។

New Balance បង្កើតកម្មវិធីរត់ “Run Your Way” លើកដំបូងនៅកម្ពុជា ជាមួយនឹងការរត់ ៥គីឡូ “2025 Run Your Way. Phnom Penh. 5KM Race.”
ភ្នំពេញ, ថ្ងៃទី 5 តុលា ឆ្នាំ 2025 — New Balance មានមោទនភាពក្នុងការនាំយកនូវយុទ្ធនាការរត់ “Run Your Way” មកកាន់ប្រទេសកម្ពុជាជាលើកដំបូង ដោយបើកផ្លូវជាមួយព្រឹត្តិការណ៍ “2025 Run Your Way. Phnom Penh. 5KM Race.” បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការនេះជាសកលនៅថ្ងៃទី 15 កញ្ញា ឆ្នាំ 2025 កម្ពុជា ឥឡូវនេះបានចូលរួមចលនាជាសកល ដើម្បីអបអរសាទរការរត់ ជាដំណើរផ្ទាល់ខ្លួន និងផ្តល់ឱកាសសម្រាប់មនុស្សគ្រប់រូបក្នុងការចូលរួម។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅផ្សារទំនើប ជីបម៉ុង ២៧១ ម៉េហ្កា ម៉ល សហការជាមួយ KKRC ដែលជាសហគមន៍អ្នករត់ធំបំផុត និងសកម្មបំផុតនៅកម្ពុជា។ កម្មវិធីនេះត្រូវបានរចនាឡើងសម្រាប់ស្វាគមន៍អ្នករត់គ្រប់កម្រិត ចាប់ពីអ្នកចាប់ផ្តើមដំបូងរហូតដល់កីឡាករដែលមានបទពិសោធន៍។ វាមិនមែនត្រឹមតែជាការរត់លេងប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលនូវការណែនាំបច្ចេកទេស ការលើកទឹកចិត្ត និងស្មារតីជាសហគមន៍ ដែលជួយអោយអ្នកចូលរួមមានកម្លាំងរួមគ្នាក្នុងការបញ្ចប់ការរត់ ៥គីឡូម៉ែត្រ ក្នុងបរិយាកាសរីករាយ និងគាំទ្រ ។

អំពី New Balance
New Balance ដែលមានការិយាល័យកណ្តាលនៅ Boston, MA មានបេសកកម្ម៖ “ជាក្រុមហ៊ុនឯករាជ្យតាំងពីឆ្នាំ 1906 ផ្តល់ការលើកទឹកចិត្ត ដល់មនុស្សគ្រប់រូបតាមរយៈកីឡា និងហត្ថកោសល្ប ដើម្បីបង្កើតការផ្លាស់ប្តូរដោយវិជ្ជមាននៅក្នុងសហគមន៍ជុំវិញពិភពលោក។” New Balance មានបុគ្គលិកចំនួន 10,000 នាក់ជុំវិញពិភពលោក ហើយក្នុងឆ្នាំ 2024 បានរាយការណ៍ពីការលក់ទូទាំងពិភពសលោកសរុប ៧.8 ពាន់លានដុល្លារ។ New Balance មានរោងចក្រផលិតស្បែកជើងកីឡាចំនួន 5 នៅ New England និង មួយទៀត Flimby ប្រទេសអង់គ្លេស។ ស្បែកជើង New Balance MADE in USA បានរួមចំណែកក្នុងស្រុកច្រើនជាង ៧០% និងមានចំណែកធំបំផុតក្នុងទីផ្សារនៅសហរដ្ឋអាមេរិក។ សូមចូលទៅកាន់ www.newbalance.com ដើម្បីស្វែងយល់បន្ថែមអំពី New Balance ហើយសម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ http://newbalance.newsmarket.com ។
អំពី Map Active Cambodia:
Map Active Cambodia គឺជាក្រុមហ៊ុនជួញដូរម៉ាកល្បីៗនៅអាស៊ីអាគ្នេយ៍ ដែលមានឯកទេសក្នុងការគ្រប់គ្រង និងផ្សព្វផ្សាយម៉ាកដ៏ល្បីល្បាញជាសកល នៅក្នុងប្រទេសកម្ពុជា ជាបុត្រសម្ព័នរបស់ PT MAP Aktif Adiperkasa Tbk (MAPA), Map Active Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ 2018 ជាអ្នកចែកចាយ និងលក់រាយនូវសម្លៀកបំពាក់កីឡា ស្បែកជើង និងសម្រាប់ក្មេងៗ ដែលមានម៉ាកផ្តាច់មុខចំនួន 3 និងហាងលក់ជាង 10 កន្លែងទូទាំងប្រទេសកម្ពុជា។
នៅខែតុលា ឆ្នាំ 2023, Map Active Cambodia បានក្លាយជាអ្នកចែកចាយផ្តាច់មុខសម្រាប់ New Balance នៅកម្ពជា។ ដល់ឆ្នាំ 2024 New Balance បានបើកហាងចំនួន 5 នៅទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
New Balance (Map Active Vietnam & Cambodia)
Nguyen Thi Thuy Mong (Ms. May)
Marketing Manager
- Share This Post:






