ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរស្រុកមោងឬស្សីហាមក្មេងតូចៗ កុំឱ្យដើរលេងម្នាក់ឯង ខណៈសត្វ​ឆ្កែចចក​ បែកហ្វូងរត់ចូល​ ភូមិអ្នកស្រុក​

    BY SOMATEY October 9, 2025
    អាជ្ញាធរស្រុកមោងឬស្សីហាមក្មេងតូចៗ កុំឱ្យដើរលេងម្នាក់ឯង ខណៈសត្វ​ឆ្កែចចក​ បែកហ្វូងរត់ចូល​ ភូមិអ្នកស្រុក​

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រដ្ឋបាលស្រុកមោងឬស្សីខេត្តបាត់ដំបង បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការ ប្រុង ប្រយ័ត្នខ្ពស់បំផុត ពិសេសក្មេងតូចៗ កុំឲ្យដើរលេងម្នាក់ឯង ក្រែងជួបប្រទះនឹងសត្វឆ្កែចចក ដែលអាច ខាំបង្កឲ្យគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិត។

    ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកមោងឬស្សី លើផេកផ្លូវការរបស់ខ្លួននៅថ្ងៃទី០៩តុលា ឆ្នាំ២០២៥ បញ្ជាក់ថាកន្លង មកមាន លេចឮ ពត៌មានតាមបណ្តាញសង្គមលើកឡើងថា មានសត្វឆ្កែ ចចក បែកហ្វូង រត់ចូលក្នុងភូមិអ្នក ស្រុក នោះគឺជារឿងពិតហើយ ប៉ុន្តែចំនួនសត្វឆ្កែចចក មានប៉ុន្មានក្បាលនោះ មិនទាន់ដឹងច្បាស់នៅឡើយទេ ។ ដើមហេតុដែលបណ្តាលឲ្យមានសត្វឆ្កែចចក បែកហ្លួងរត់ចូលភូមិអ្នកស្រុកនោះ គឺដោយសារមាន ទឹកជំនន់ទឹកទន្លេ បានហក់ឡើងខ្លាំង លិចទីជម្រករបស់វា ទើបពួកសត្វឆ្កែចចកទាំងនោះ គ្មានទីជម្រក ក៏រត់ ចូលភូមិរបស់អ្នកស្រុក។

    រដ្ឋបាលស្រុកបន្ថែមថាចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ វាយឆ្កែចចកងាប់ ចំនួន ០៤ក្បាលហើយ គឺនៅភូមិរាមគន់ ឃុំគារចំនួន០១ក្បាល, ភូមិទួលតាថុន ឃុំជ្រៃ ចំនួន០១ក្បាល,ភូមិប្រឡាយ ស្មៅ ឃុំតាលាស់ ចំនួន០១ក្បាល និង ភូមិទួលព្រំ២ ឃុំកកោះ ចំនួន០១ក្បាល។

    ទាក់ទងករណីនេះដែរ លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានបញ្ជាក់ថាកាលពីជាង១០ឆ្នាំមុន តាមសាកសួរអ្នកភូមិ និងលោកបានឃើញផ្ទាល់ពីរទៅបីដង គឺវាមាន ប្រហែល៥០ក្បាល ប៉ុន្តែមកទល់ពេលនេះច្រើនឆ្នាំហើយ និងមានការរិតបន្តឹងច្បាប់ហាមឃាត់ការបរបាញ់ សត្វព្រៃទៀត ចំនួនសត្វនេះប្រហែលច្រើន។

    លោកប្រធានមន្ទីរបរិស្ថានបញ្ជាក់បន្ថែមថាសត្វចចកនេះលោក មិនដែលឃើញវាដេញខាំមនុស្សទេ មានតែមនុស្ស បរបាញ់វាធ្វើម្ហូប ប៉ុន្តែលើកនេះមិនដឹងយ៉ាងម៉េចវាខាំមនុស្ស ។តាមលោកគិត បើយើងមិនព្យាបាទវានោះទេ វាមិនខាំ យើងនោះទេ ។ លោកបានសំណូមពរប្រជាពលរដ្ឋពេលឃើញវា ដើរគេចចេញពីវា កុំសម្លាប់វា ព្រោះវាជា ប្រភេទសត្វកំរ បើយើងសម្លាប់វាទៀតវានឹងដាច់ពូជមិនខាន។

    ទោះបីយ៉ាងណាអាជ្ញាធរស្រុកមោងឬស្សីបានបញ្ជាក់ថាបើបងប្អូនបានឃើញ ឬ ជួបប្រទះនឹងសត្វឆ្កែចចក ដែលរត់ចូលក្នុងភូមិ សូមរាយការណ៍មករដ្ឋបាល ស្រុកមោងឫស្សី តាមរយៈ លេខទូរស័ព្ទ ០៩២ ៤៦៨ ៩៦៨,០៨៨ ៦២ ២៧ ៦៦៣ ដើម្បីឲ្យរដ្ឋបាលស្រុក ចាត់មន្ត្រីជំនាញចុះពិនិត្យ និង អន្តរាគមន៍៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: