ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាវាកងទ័ពជើងទឹកចិនចំនួន ០២គ្រឿង ចូលចតនៅដែនសមុទ្រកម្ពុជា ក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត

    BY SOMATEY October 10, 2025
    នាវាកងទ័ពជើងទឹកចិនចំនួន ០២គ្រឿង ចូលចតនៅដែនសមុទ្រកម្ពុជា ក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត

    យោងតាម ក្រសួងព័ត៍មាន នាព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា នាវាកងទ័ពជើងទឹកចិនចំនួន ០២គ្រឿង បានចូលចតនៅដែនសមុទ្រកម្ពុជា ក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

    នាវាកងទ័ពជើងទឹកចិនទាំង ០២គ្រឿងនោះ គឺមានឈ្មោះថា (PLAN 83 និងPLAN 988) បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: