ព័ត៌មានជាតិ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញបន្តចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រោយពីបានទទួលព័ត៌មាន មានការចាក់ធុងបាស់បំពងសំលេងពីភាគីថៃ
BY SOMATEY
October 12, 2025
យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញបន្តចុះពិនិត្យទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីបានទទួលព័ត៌មាន មានការចាក់ធុងបាស់បំពងសំលេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា រួមមានទាំងអ្នកឈឺ មនុស្សចាស់ កុមារ និងជនពិការ នៅពេលយប់ស្ងាត់។ សំលេងរួមមាន៖ សំឡេងខ្មោច សំឡេងឆ្កែព្រុស និងសំឡេងឆ្កែលូ ជាដើម។






ប្រភព៖ ក្រសួងព័ត៍មាន