ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋខ្មែរគ្រប់អាយុ ១៥ឆ្នាំឡើង រួមទាំងព្រះសង្ឃ អាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន នៅតាមទីតាំងទាំង ៨ នេះ

    BY soknita October 13, 2025
    ប្រជាពលរដ្ឋខ្មែរគ្រប់អាយុ ១៥ឆ្នាំឡើង រួមទាំងព្រះសង្ឃ អាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន នៅតាមទីតាំងទាំង ៨ នេះ

    (រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់ ១៥ឆ្នាំឡើង រួមទាំងព្រះសង្ឃ អាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន នៅតាមទីតាំងទាំង ៨ នេះ។

    ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី អាចធ្វើការស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន នៅតាមទីតាំងណាមួយដូចខាងក្រោម ៖

    ១. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃលំនៅឋានរបស់ សាមីខ្លួនកំពុងរស់នៅ

    ២. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានរបស់ សាមីខ្លួនកំពុងរស់នៅ

    ៣. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ សាមីខ្លួនកំពុងរស់នៅ

    ៤. នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

    ៥. ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ផ្សារទំនើបអ៊ីអនម៉លសែនសុខ (អីអន២)

    ៦. ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ផ្សារទំនើបអ៊ីអនម៉លមានជ័យ (ស៊ីអន៣)

    ៧. ទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    ដើម្បីសាកសួរព័ត៌មានបន្ថែមពាក់ព័ន្ធនឹង ការងារអត្តសញ្ញាណកម្ម (រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ)

    សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងតាមលេខ 1271 ឬ 017 89 89 15 និងអាចស្កេន QR ចូលឆាណែលតេលេក្រាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីទទួលបានព័ត៌មានថ្មីៗ៕

    ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម 

    Share This Post: