ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរ ត្រៀមរៀបចំវាយកម្ទេចអគារទ្រុឌទ្រោមនៅបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម

    BY soknita October 13, 2025
    អាជ្ញាធរ ត្រៀមរៀបចំវាយកម្ទេចអគារទ្រុឌទ្រោមនៅបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរ ត្រៀមរៀបចំវាយកម្ទេចអគារទ្រុឌទ្រោមនៅបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម។

    អតីតអគារសណ្ឋាគារ តាំងពីឆ្នាំ១៩៥០ ដែលជាសំណង់អគារមានសភាពទ្រុឌទ្រោមគិតមកដល់បច្ចុប្បន្នដែលមានអាយុកាល ៧៥ឆ្នាំហើយ ខណៈពេលនេះអាជ្ញាធរត្រៀមរៀបចំវាយកម្ទេច ដោយសារស្ថានភាពអគារអាចបង្កគ្រោះថ្នាក់ខ្លាំងដែលអាចកើតឡើងភ្លាមៗ ដែលមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

    Share This Post: