PR

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការឧបត្ថម្ភ ផលិតកម្ម ក្លាបយ៉ាហ៊ែន (KlapYaHandz) ដើម្បីអភិរក្សនិងលើកស្ទួយ វប្បធម៌ សិល្បៈ តន្ត្រីខ្មែរ តាមរយៈការបញ្ចេញអាល់ប៊ុម NEOROOTS ក្រោមប្រធានបទ «វប្បធម៌ខ្មែររស់ព្រោះកម្ពុជា»

BY
Naren
October 13, 2025

(ភ្នំពេញ)៖ ជាចំណែកមួយក្នុងការគាំទ្រ និងពង្រឹងវិស័យសិល្បៈ តន្រ្តីដែលជាភាសាសកលសម្រាប់ផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយ KlapYaHandz ឧបត្ថម្ភដល់ការដាក់សម្ពោធអាល់ប៊ុម NEOROOTS ដែលរៀបចំដោយផលិតកម្ម KlapYaHandz ជាមួយអង្គការសិល្បៈខ្មែរអមតៈ នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៥។ កម្មវិធីនេះមានគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌ខ្មែរតាមរយៈការស្តែងចេញឱ្យឃើញតាមរយ:ការរួមបញ្ចូលគ្នារវាងសិល្បៈតន្រ្តីបុរាណ និងតន្ត្រីសម័យទំនើប។

ជាមួយនឹងគោលបំណងលើកស្ទួយ និងថែរក្សាវប្បធម៌ខ្មែរ តាមរយៈសិល្បៈនិងតន្ត្រីសម័យថ្មី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រការបញ្ចេញអាល់ប៊ុមចម្រៀង ដែលរួមបញ្ចូលគ្នារវាងតន្ត្រីបុរាណ និងសម័យទំនើប ដើម្បីបង្កើតរស់ជាតិថ្មីនៃតន្ត្រីខ្មែរ និងបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។

តាមសុន្ទរកថារបស់លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យល់ថាការគាំទ្រ «NEOROOTS » គឺជាផ្នែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការលើកស្ទួយវិស័យសិល្បៈនិងតន្ត្រីខ្មែរ ព្រមទាំងជួយបង្កើនសក្តានុពលឱ្យកាន់តែរីកចម្រើនដល់អន្តរជាតិថែមទៀត។ លោកបានបន្តទៀតថា ខ្មែរ ប៊ែវើរីជីសតែងតែឈរពីក្រោយជួយជ្រោមជ្រែង សិល្បៈ វប្បធម៌ តន្ត្រីខ្មែរតាមរយៈការឧបត្ថម្ភជាមួយនឹងផលិតផលដែលមានស្តង់ដារគុណភាពខ្ពស់ក្នុងកម្មវិធីប្រឡងបញ្ចេញសម្ថភាពផ្នែកសិល្ប: ជាពិសេសទឹកពិសាកម្ពុជាសម្រាប់កម្មវិធីការបញ្ចេញអាល់ប៊ុម NEOROOTS នេះផ្ទាល់។

លោក សុខ វិសាល ស្ថាបនិកផលិតកម្ម KlapYaHandz បានបង្ហាញថាអាល់ប៊ុម NEOROOTS មិនត្រឹមតែជាការបង្ហាញស្នាដៃតន្ត្រីទេ ប៉ុន្តែជាវេទិកាមួយសម្រាប់ឱ្យយុវជនថ្មីបានឃើញបានយល់ពីអត្តសញ្ញាណវប្បធម៌ សិល្ប: តន្ត្រីបុរាណខ្មែរ តាមរយៈតន្ត្រីបែបថ្មី។ ហើយលោកបានបន្តទៀតថា ការគាំទ្រពី ខ្មែរ ប៊ែវើរីជីស គឺជាផ្នែកសំខាន់មួយដែលធ្វើឲ្យអាល់ប៊ុមនេះកាន់តែល្បីល្បាញបន្ថែមទៀត។

NEOROOTS នឹងបន្តផ្តល់បទចម្រៀង និងវេទិកាសិល្បៈថ្មីៗ ដើម្បីបង្ហាញសមត្ថភាព និងភាពច្នៃប្រឌិតរបស់សិល្ប:ករខ្មែរ ជាពិសេសក្នុងការបង្ហាញថា តន្ត្រីបុរាណខ្មែរអាចរស់នៅក្នុងសម័យអភិវឌ្ឍបានយ៉ាងរស់រវើក ដោយមានការចូលរួមពីសិល្ប:ករមានស្នាដៃច្នៃប្រឌិតថ្មីៗជាច្រើន។ NEOROOTS ត្រូវបានរំពឹងថានឹងក្លាយជាអាល់ប៊ុមចម្រៀងសំខាន់មួយ ដែលនាំឲ្យពិភពតន្ត្រីខ្មែររីកចម្រើនបន្ថែមទៀត ហើយបន្តបញ្ចេញសម្លេងវប្បធម៌ខ្មែរឱ្យក្លាយជាមោទកភាពរបស់ប្រជាជនកម្ពុជា។ ហើយទាំងអស់នេះអាចដំណើរការទៅបាន ដោយមានការឧបត្ថម្ភជ្រោមជ្រែងពីក្រោយរបស់ ខ្មែរ ប៊ែវើរីជីស។
«វប្បធម៌ខ្មែររស់ព្រោះកម្ពុជា – Hydrate the Culture.»
«កម្ពុជាកូឡា បន្ថែមរស់ជាតិសម្លេងថ្មី លើកកម្ពស់តន្រ្តីខ្មែរ! »

Share This Post: