ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ (JBC) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ និងថ្ងៃទី ២២ ខែតុលាខាងមុខ ដោយភាគថៃនឹងធ្វើជាម្ចាស់ផ្ទះ

    BY soknita October 13, 2025
    កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ (JBC) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ និងថ្ងៃទី ២២ ខែតុលាខាងមុខ ដោយភាគថៃនឹងធ្វើជាម្ចាស់ផ្ទះ

    យោងតាមការចេញផ្សាយពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ (JBC) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ និងថ្ងៃទី ២២ ខែតុលាខាងមុខ ដោយភាគថៃនឹងធ្វើជាម្ចាស់ផ្ទះ។

    យោងតាមប្រភពព័ត៌មាន ដែលគួរទុកចិត្តបានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះថា គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) បានឯកភាពគ្នាជាគោលការណ៍ក្នុងការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី ២១ និងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ដោយភាគីថៃនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ។

    កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ (JBC) នេះ ធ្វើឡើងដើម្បីបន្តជជែកពិភាក្សា និងជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងថៃ ដែលភាគីទាំងពីរឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃលើកទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៤ និងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

    រូបតំណាង

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: