រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អំពាវនាវឱ្យបងប្អូនអាជីករ និងប្រជានេសាទ នៅតាមតំបន់ឆ្នេរអង្កោលទាំងអស់ ត្រូវគិតគូររៀបចំចងគ្នាជាសហគមន៍ទេសចរណ៍
(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយអ៊ំ ពូមីង បងប្អូនអាជីករ និងប្រជានេសាទនៅតាមតំបន់ឆ្នេរអង្កោល នៅស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចំពោះពិធីសំណេះសំណាលជាមួយលោកអ៊ំ ពូមីង បងប្អូនអាជីករ និងប្រជានេសាទនៅតាមតំបន់ឆ្នេរអង្កោល ខេត្តកែបនេះដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អំពាវនាវឱ្យបងប្អូនអាជីករ និងប្រជានេសាទ នៅតាមតំបន់ឆ្នេរអង្កោលទាំងអស់ ត្រូវគិតគូររៀបចំចងគ្នាជាសហគមន៍ទេសចរណ៍។
ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការតភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយអ៊ំ ពូមីង បងប្អូនអាជីករ និងប្រជានេសាទនៅតាមតំបន់ឆ្នេរអង្កោល នៅស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងពិធីសំណេះសំណាលនារសៀលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអ៊ំ ពូមីង បងប្អូនអាជីករ និងប្រជានេសាទនៅតាមតំបន់ឆ្នេរអង្កោលទាំងអស់ត្រូវគិតគូរពិចារណារៀបចំចងគ្នាជាសហគមន៍ទេសចរណ៍ ដោយក្រសួងទេសចរណ៍ និងអាជ្ញាធររដ្ឋបាលខេត្តកែប រដ្ឋបាលស្រុក នឹងសហការគាំទ្រលើកិច្ចការងារនេះ ដើម្បីឱ្យលោកអ៊ំ ពូមីងបងប្អូនទាំងអស់ទទួលបានអត្ថប្រយោជន៍ជាច្រើនពីវិស័យទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានប្រសាសន៍ផ្តាំផ្ញើដល់លោកអ៊ំ ពូមីង បងប្អូនទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាបរិស្ថានអនាម័យ សុវត្ថិភាពចំណីអាហារ រៀបចំទីធ្លាបរិវេណឱ្យមានសណ្តាប់ធ្នាប់ បន្តរក្សាតម្លៃឱ្យបានសមរម្យ បន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកលំហែរ និងលេងកម្សាន្ត នៅតាមតំបន់ឆ្នេរឱ្យបានកាន់តែច្រើន ដែលជាតម្លៃបន្ថែមក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន៕



ប្រភព៖ ក្រសួងទេសចរណ៍