ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីត្រៀមព្រមាននឹងដាក់កិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធ New START ជាមួយអាមេរិក

    BY autoadmin June 7, 2019
    រុស្ស៊ីត្រៀមព្រមាននឹងដាក់កិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធ New START ជាមួយអាមេរិក

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ីត្រៀមនឹងដាក់សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយអាមេរិកហើយបានព្រមានអំពី «មហន្តរាយជាសកល» ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្តរារាំងរបបគ្រប់គ្រងអាវុធអន្តរជាតិ។ ថ្លែងទៅកាន់ប្រមុខទីភ្នាក់ងារព័ត៌មានអន្ដរជាតិនៅឯវេទិកាសេដ្ឋកិច្ចមួយនៅទីក្រុង Saint Petersburg លោកពូទីនបាននិយាយថា ក្រុងវ៉ាស៊ីនតោនមិនបានបង្ហាញចំណាប់អារម្មណ៍ពិតប្រាកដក្នុងការធ្វើកិច្ចចរចាស្តីពីការពង្រីកសន្ធិសញ្ញា New START ដែលដាក់ក្បាលកាំជ្រួចនុយក្លេអ៊ែរនៅក្រោមដែនកំណត់សង្រ្គាមត្រជាក់។

    លោក ពូទីន បាននិយាយថា៖ «ប្រសិនបើគ្មាននរណាម្នាក់មានអារម្មណ៍ថា ដូចជាការពង្រីកកិច្ចព្រមព្រៀង New START នោះទេ។ ល្អ! យើងនឹងមិនធ្វើវានោះទេ»។ លោកបន្តថា៖ «យើងបាននិយាយរាប់រយដងថា យើងត្រៀមរួចរាល់ (ដើម្បីពង្រីកវា) ប៉ុន្តែមិនមានដំណើរការចរចាជាផ្លូវការណាមួយទេ ហើយ ឆ្នាំ២០២១ អ្វីគ្រប់យ៉ាងនឹងចប់»។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងសមភាគីរុស្ស៊ី Dmitry Medvedev នៅក្រុង Prague នៅឆ្នាំ ២០១០ ហើយវានឹងផុតកំណត់នៅ ឆ្នាំ២០២១ នេះហើយ។ ក៏រួមគ្នាជាមួយកិច្ចព្រមព្រៀងមួយទៀត ដែលត្រូវបានគេស្គាល់ថា ជាសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ខណៈ New START ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃការគ្រប់គ្រងអាវុធរបស់មហាអំណាច៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: