ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងទំហំទុនវិនិយោគប្រមាណ ១៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៤២កន្លែង

    BY Naren October 17, 2025
    ខេត្តកំពង់ឆ្នាំង ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងទំហំទុនវិនិយោគប្រមាណ ១៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៤២កន្លែង

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានអបអរសាទរដល់ប្រជាពលរដ្ឋស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងទំហំទុនវិនិយោគប្រមាណ ១៩,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៤២កន្លែង។ គម្រោងវិនិយោគបង្កើត រោងចក្រផ្តុំដំឡើងរថយន្តនេះ គឺវិនិយោគដោយក្រុមហ៊ុនអនុវត្តគម្រោង TH AUTOMOTIVE MANUFACTURING CO., LTD.។

    យោងតាមវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើត រោងចក្រផ្តុំដំឡើងរថយន្ត គឺមានទីតាំងស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

    Share This Post: