ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងសាធារណការ ជួបជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ និងលទ្ធផលនៃការស្រាវជ្រាវផែនការបណ្តាញផ្លូវដែកនៅកម្ពុជា

    BY SOMATEY October 21, 2025
    រដ្ឋមន្ត្រីក្រសួងសាធារណការ ជួបជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ និងលទ្ធផលនៃការស្រាវជ្រាវផែនការបណ្តាញផ្លូវដែកនៅកម្ពុជា

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC) ដឹកនាំដោយ លោក Zhang Yang អ្នកគ្រប់គ្រងទូទៅរបស់ CRDC ប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

    ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ និងលទ្ធផលនៃការស្រាវជ្រាវផែនការបណ្តាញផ្លូវដែកនៅកម្ពុជា ដែលធ្វើឡើងដោយ ក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC)។

    តាមក្រសួងសាធារណការ ការអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា គឺជាចក្ខុវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: