ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាបង្ការ បង្ក្រាបគ្រឿង-ញៀន ក្មេងទំនើង ល្បែ-ងស៊ីសងគ្រប់ប្រភេទ បទល្មើស OnlineScams និងបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ២៤ ម៉ោង

    BY soknita October 22, 2025
    មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាបង្ការ បង្ក្រាបគ្រឿង-ញៀន ក្មេងទំនើង ល្បែ-ងស៊ីសងគ្រប់ប្រភេទ បទល្មើស OnlineScams និងបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ២៤ ម៉ោង

    (ខេត្តតាកែវ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាបង្ការ បង្ក្រាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើស OnlineScams និងបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ២៤ ម៉ោង។

    នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែតុលា និងលើកទិសដៅការងារបន្ត ដែលរៀបចំធ្វើឡើងនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបេ្តជ្ញាបង្ការ បង្ក្រាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើស OnlineScams និងបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ២៤ ម៉ោង ។ កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យពាក់ព័ន្ធ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការកងអនុសេនាធំចល័ត។

    នៅក្នុងកិច្ចប្រជុំនោះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្តបានផ្សព្វផ្សាយ និងណែនាំនូវចំណុចសំខាន់ៗជាអាទិ៍៖

    ១. ដកស្រង់បទពិសោធន៍ចំនុចខ្លាំង និងចំនុចខ្វះខាតក្នុងការអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលកន្លងមក (ទទួលបានលទ្ធផលល្អប្រសើរ)។

    ២. ផ្សព្វផ្សាយខ្លឹមសារលម្អិតអំពី វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ដែលប្រារព្ធធ្វើឡើងនៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នាពេលកន្លងមក

    ៣. ផ្សព្វផ្សាយអំពីសភាពការថ្មីៗ របស់ជាតិ និងអន្តរជាតិ

    ៤. ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍ (Hotline) ២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ បទល្មើស OnlineScams ការងារប្រចាំបញ្ជា ប្រចាំការ ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: