ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រព្រមានថា អាចម៍ផ្កាយទំហំ ១៦៤ហ្វីត ជាមួយនឹងល្បឿន ២៧,៤០០ម៉ាយ/ម៉ោង អាចនឹងធ្លាក់មកផែនដីក្នុងឆ្នាំនេះ

    BY autoadmin June 7, 2019
    អ្នកវិទ្យាសាស្ត្រព្រមានថា អាចម៍ផ្កាយទំហំ ១៦៤ហ្វីត ជាមួយនឹងល្បឿន ២៧,៤០០ម៉ាយ/ម៉ោង អាចនឹងធ្លាក់មកផែនដីក្នុងឆ្នាំនេះ

    ភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) បានចុះក្នុងបញ្ជីរបស់ពួកគេថា អាចម៍ផ្កាយជាវត្ថុ ទី៤ ដែលគួរឱ្យព្រួយបារម្ភបំផុត នៅក្នុងបញ្ជីវត្ថុអវកាសកំពូលទាំង ១០ ហើយផែនដីរបស់យើងគឺមិនអាចគេចផុតពីវត្ថុទាំងនោះបានទេ ពោលវាគង់តែមានថ្ងៃដែលផែនដីត្រូវប៉ះគ្នាជាមួយនឹងពួកវា។ យ៉ាងណាមិញអ្នកវិទ្យាសាស្ត្រកំពុងព្រមានថា មានអាចម៍ផ្កាយមួយឈ្មោះថា 2006 QV89 កំពុងធ្វើដំណើរនៅក្នុងលំហរប្រហែល ២៧,៤០០ម៉ាយ ក្នុងមួយម៉ោង។ អ្នកវិទ្យាសាស្ត្រក៏បានប្រមាណថា វាមានឱកាស ១ ក្នុងចំណោម ៧,០០០ ដែលនឹងបុកជាមួយផែនដីឆាប់ៗ។

    បើសិនផលប៉ះពាល់នឹងកើតឡើងនោះ វានឹងកើតឡើងនៅថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំនេះ ហើយវាមានទំហំពាក់កណ្ដាលនៃទំហំផ្កាយព្រះគ្រោះ ដែលបានផ្ទុះនៅលើប្រទេសរុស្ស៊ីកាលពី ឆ្នាំ២០១៣ ហើយបានបំផ្លាញទ្រពសម្បត្តិ និងមនុស្ស ១,៥០០នាក់ ត្រូវរងរបួស។ ការព្យាករណ៍បច្ចុប្បន្នបង្ហាញថា អាចម៍ផ្កាយនេះនៅឆ្ងាយពីផែនដីចម្ងាយជាង ៤.២លានម៉ាយ ប៉ុន្តែ ESA គិតថា ឱកាសតែ ០.០០០១% ប៉ុណ្ណោះដែលថា ការព្យាករណ៍នេះខុស។

    អង្កត់ផ្ចិតនៃអាចម៍ផ្កាយមានទំហំរហូតដល់ទៅ ១៦៤ហ្វីត ដែលមានទំហំធំជាងផ្កាយព្រះគ្រោះ Tunguska ដែលបានបុកទៅក្នុងផែនដី កាលពីឆ្នាំ ១៩០៨។ ការប៉ះទង្គិចរបស់ផ្កាយព្រះគ្រោះ Tunguska ជាមួយនឹងផែនដី បានធ្វើឱ្យមានការខូចខាតព្រៃរហូតដល់ទៅ ២,០០០គីឡូម៉ែត្រការ៉េ ដូច្នេះអាចម៍ផ្កាយ 2006 QV89 អាចមានសមត្ថភាពខ្លាំងជាងនេះទៅទៀត ដោយសារវាមានអង្កត់ផ្ចិត ៣៤ហ្វ៊ីត ធំជាង Tunguska ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thesun

    Share This Post: