ក្រុមហ៊ុនផ្លូវល្បឿនលឿន បញ្ចុះតម្លៃពិសេសសម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលអាចចំណេញរហូតទៅដល់ ៤៦ដុល្លារ នៅពេលធ្វើដំណើរ ១ដង នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
- BY
- soknita
- October 28, 2025
តាមការចេញផ្សាយពី ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា ការបញ្ចុះតម្លៃពិសេសសម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលអាចចំណេញរហូតទៅដល់ ៤៦ដុល្លារ នៅពេលធ្វើដំណើរ ១ដង នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

ក្នុងឱកាសពិសេសនេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ចេញនូវកញ្ចប់កាតប្រចាំឆ្នាំ និងប្រចាំត្រីមាស ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
១. កញ្ចប់គណនីរួម៖ គណនីមួយអាចប្រើប្រាស់សម្រាប់រថយន្ដជាច្រើនគ្រឿងបាន ដែលទទួលបានការបញ្ចុះតម្លៃខ្ពស់មិនធ្លាប់មាន រហូតទៅដល់ ៦២%។
២. កញ្ចប់គណនីទោល៖ គណនីមួយអាចប្រើប្រាស់បានសម្រាប់រថយន្ដតែ ១គ្រឿងគត់ និងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ ៦០%។
៣. ចំពោះអតិថិជនដែលទិញកញ្ចប់កាត និងទទួលបាននូវសេវាកម្មបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ព្រមទាំងការបញ្ចុះតម្លៃលើសេវាកម្មអូសសណ្ដោងទៅតាមប្រភេទកញ្ចប់កាតដែលអតិថិជនបានទិញ។
ហេតុផលសំខាន់ៗដែលអតិថិជនគួរជ្រើសរើសប្រើប្រាស់ផ្លូវល្បឿលឿនរួមមាន៖
១. កាត់បន្ថយចំណាយដឹកជញ្ជូន
២. ចំណេញពេលវេលាដឹកជញ្ជូន
៣. បង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន។
សម្រាប់ព័ត៌មានទាក់ទងនឹងការបញ្ចុះតម្លៃ សូមទំនាក់ទំនងមកកាន់៖ ០២៣២៦៣១៦៩/០២៣២៦៣១៦២ សម្រាប់ព័ត៌មានផ្សេងៗ ឬករណីសង្រ្គោះបន្ទាន់ សូមទំនាក់ទំនងមកកាន់៖ ១៣៩៩ ឬ ០៩៨ ៣៣ ១៣៩៩/០៩២ ៣៣ ១៣៩៩៕


- Share This Post:






