សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួប ៨ឆ្នាំនៃការដាក់បញ្ចូលរឿង អ៉ីណាវ បុស្សិបា ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់យូណេស្កូ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរខួប ៨ឆ្នាំ នៃការដាក់បញ្ចូលរឿង អ៉ីណាវ បុស្សិបា ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់យូណេស្កូ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរខួបលើកទី ៨ នៃការដាក់បញ្ចូលឯកសារ រឿងអ៉ីណាវ បុស្សិបា ទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក (Memory of the World Register) របស់អង្គការយូណេស្កូ (UNESCO)។
ការចុះបញ្ជីនេះបានធ្វើឡើងកាលពី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយគិតមកដល់ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៥ នេះ គឺមានរយៈពេល ៨ឆ្នាំពេញហើយ។
សម្តេចធិបតីក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការថែរក្សាកេរដំណែលដូនតា តាមរយៈសារដ៏មានន័យថា៖ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”៕

ប្រភព៖ ក្រសួងព័ត៌មាន