ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម ប្តេជ្ញាបន្តគាំទ្រសហគមន៍កសិកម្មទំនើប ដើម្បីធានាតម្លៃ និងទីផ្សារដំណាំស្រូវតាមរយៈកិច្ចសន្យាទុកមុន

    BY soknita October 30, 2025
    ក្រសួងកសិកម្ម ប្តេជ្ញាបន្តគាំទ្រសហគមន៍កសិកម្មទំនើប ដើម្បីធានាតម្លៃ និងទីផ្សារដំណាំស្រូវតាមរយៈកិច្ចសន្យាទុកមុន

    (ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តេជ្ញាបន្តគាំទ្រសហគមន៍កសិកម្មទំនើប ដើម្បីធានាតម្លៃ និងទីផ្សារដំណាំស្រូវតាមរយៈកិច្ចសន្យាទុកមុន។

    កាលពីរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម។

    ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តម្លៃនេះ គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ ហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេ។

    ក្រសួងកសិកម្មនឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេស៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: